ទំព័រដើម សេដ្ឋកិច្ច

សេដ្ឋកិច្ច

កូកា-កូឡាប្រែក្លាយទីក្រុងទាំងមូលជាមួយនឹងថាមពលជំនាន់ថ្មី

កូកា-កូឡាប្រែក្លាយទីក្រុងទាំងមូលជាមួយនឹងថាមពលជំនាន់ថ្មី ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ នៅក្នុងក្លឹបកំសាន្តសោន (Sound) ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ជាង ១៥០ នាក់ដែលជាបណ្តាដៃគូយុទ្ធសាស្ត្រ អតិថិជន និងតារាកិត្តិយសល្បីៗដែលមានដូចជា៖ កញ្ញាទេពបូព្រឹក្ស Peace Chong ក្រុមរាំOMG និង ឌីជេអាឡិច។ Coca-Cola Energy បន្តផ្តល់ភាពភ្ញាក់ផ្អើលដល់អតិថិជននៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីចែកផលិតផល ក៏ដូចជា ការបង្ហាញពិព័រណ៍តាមដងវិថី ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែសីហា នៅជាច្រើនទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ។ កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងចែកជូននូវភេសជ្ជៈ Coca-Cola...

លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា មានបំណងចង់បានផ្ទះទី២ នៅប្រទេសកូរ៉េ

ថៅកែផ្ទះល្វែង និងជាថៅកែផលិតកម្មកុន លោក ឡេង ណាវ៉ាត់ត្រា បានចំណាយដើមទុនជាច្រើនម៉ឺ​នដុល្លារម្តងទៀតហើយ ដើម្បីពាំនាំតារាចម្រៀងល្បីៗចូលរួមសម្តែងបម្រើអារម្មណ៍ប្រិយមិត្តពលករនៅប្រទេសកូរ៉េ។ យ៉ាងណាមិញ លោក ណាវ៉ាត់ត្រា បានបង្ហាញថាប្រទេសកូរ៉េជាប្រទេស ដែលលោកពេញចិត្ត ហើយចង់ឲ្យប្រជាជនខ្មែរបានសប្បាយរីករាយជាមួយតារាល្បីៗ ដែលកម្រជួប។ កាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ តារាចម្រៀងល្បីៗជាច្រើនដួងរួមមាន ៖ លោក ព្រាប សុវត្តិ អ៊ី​វ៉ា ខេម គូម៉ា ក្រុមតន្ត្រីចចកសមុទ្រ ត្រូវបានលោក ឡេង ណាវ៉ាត់ត្រា រៀបចំឲ្យមានឱកាសសារជាថ្មីចេញទៅសម្តែងនៅប្រទេសកូរ៉េ នាសប្តាហ៍នេះ។ កម្មវិធីធ្វើឡើង ដើម្បីឲ្យបងប្អូនខ្មែរដែលបានចេញទៅធ្វើការនៅប្រទេសកូរ៉េ មានការរីករាយ ព្រោះស្រុកកូរ៉េឱកាសនេះ...

តោះ! ទៅលេងស្រុកជាមួយក្រមាសម្រាប់ចែកជូនអ្នកមានគុណចាស់ព្រឹទ្ធាចារ្យក្នុងរដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់

សិប្បកម្មក្រមារខ្មែរក៏កំពុងដុតដៃដុតជើងផ្គត់ផ្គង់ជូនបងប្អូន    ប្រជាជនខ្មែរនណាក៏ដឹងដែរថាក្រមារត្រូវបានប្រើប្រាស់ជាយូរលង់ណាស់មកហើយជាមួយគ្នាក្រមាក៏មានសារៈប្រយោជន៍ជាច្រើនផងដែរក្នុងការប្រើប្រាស់ប្រចាំថ្ងៃជាក់ស្តែងថ្មីៗនេះថ្នាក់ដឹកនាំក៏ដូចជាប្រជាជនកម្ពុជានិងបរទេសក៏បានរួមគ្នាបំបែកឯកត្តកម្មធ្វើក្រមារវែងជាងគេនៅលើពិភពលោកក្នុងន័យចង់អោយប្រជាជនខ្មែរនិងបរទេសមានការគាំទ្ររអោយបានច្រើនកុះករ។                                     អ្នកផ្គត់ផ្គង់និងម្ចាស់សិប្បកម្មតម្បាញក្រមារមួយរូបប្រាប់ឲ្យដឹងថាកន្លងមកក្រមារបស់លោកត្រូវត្រូវបានកម្មង់យកទៅលក់នៅលើទីផ្សារនិងប្រារព្ធពិធីបុណ្យផ្សេងៗអ្វីដែលពិសេសសម្រាប់ក្រមាគឺមានទំហំធំសាច់ស្អាតហើយមានតម្លៃធូថ្លៃទៀតផង។ សូមទស្សនារូបភាព និងលេខទំនាក់ទំនងសាកសួរអំពីតម្លៃ៖  070 29 39 58 , 010 62 18 19

ភេសជ្ជៈបង្កើនថាមពលថ្មី “Coca-ColaEnergy” បានប្រកាសវត្តមានរបស់ខ្លួននៅលេីទីផ្សារជាផ្លូវការហេីយ

ភ្នំពេញ៖ (ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៩) កូកា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈ វត្តមាននៃភេសជ្ជៈបង្កើនថាមពលរស ជាតិកូកា-កូឡាដំបូង គេមានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទី១ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡាផងដែ។ Coca-Cola Energy ផលិតឡើងពីគ្រឿងផ្សំដែលមានប្រភពពីធម្មជាតិ លាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា-កូឡា ។ សមាសភាពសំខាន់ៗទាំងនោះរួមមាន៖ កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា និងវីតាមីន B ។ លោកស្រី ទីជេ សុនហ្សា នាយកផ្នែកទីផ្សារកូកា-កូឡាបានលេីកឡេីងថា «ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាចង់ផ្តល់អោយគ្រប់គ្នានូវផលិតផលសម្បូរបែប...

អគារពហុមុខងារ Morgan the pure bay កម្ពស់៣៥ជាន់ ត្រូវបានបើកដំណើការសាងសង់ ជាផ្លូវការនៅជាប់ឆ្នេរអូត្រេះ ខេត្តព្រះសីហនុ

អគារពហុមុខងារ Morgan The Pure Bay របស់ ក្រុមហ៊ុន អេវើ អឹសេន ឌីវេឡុបម៉ិន ត្រូវបានបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តម ជា សុ ផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តមអភិបាលខេត្តព្រះសីហនុផងដែរ ។ ក្នុងពិធីបើកការដ្ឋានសាងសង់អគារពហុមុខងារ Morgan the pure bay នេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ «ការសាងសង់ទាំងអស់ត្រូវតែមានវិស្វករ ស្ថាបត្យករនៅប្រចាំការនៅការដ្ឋាន។ ក្រសួង ដែនដី នគរូបនីយកម្មនិងសំណង់ នឹងពង្រាយមន្ត្រីបច្ចេកទេសនៅតាមបណ្តាសង្កាត់ទាំងអស់ របស់ក្រុងព្រះសីហនុ និងរៀបចំក្រុមជួយបងប្អូនក្នុងការគូសប្លង់...

អនាគតកម្ពុជានឹងមានដើម​គ្រញូង​ ​​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស

ក្រុមហ៊ុន «ហង្សមា្ចសដី» បានអះអាងថា ខ្លួនកំពុងបណ្ដុះពូជ និងចុះដាំកូនគ្រញូងជាចម្ការធំៗ នៅខេត្តពោធិសាត់ និងខេត្តព្រះវិហារ តាមរយៈចំការនីមួយៗរបស់ខ្លួន ដើម្បីត្រៀមខ្លួនផ្គត់ផ្គង់សម្រាប់តម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេសនៅថ្ងៃអនាគត។ ក្រុមហ៊ុននេះបានទាំងប្រកាសថា នឹងធ្វើឲ្យកម្ពុជា ក្លាយជាទីផ្សារនាំចេញ និងផ្គត់ផ្គង់គ្រញូងទ្រង់ទ្រាយធំមួយ នៅ១៥ឆ្នាំក្រោយទៀតផង។ លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងបញ្ជាក់ថា ចាប់ពីរដូវធ្លាក់ភ្លៀងនេះតទៅ ក្រុមហ៊ុនហង្សម្ចាស់ដី នឹងឈូសឆាយដីចម្ការ ដែលខ្លួនទិញបានពីពលរដ្ឋប្រមាណជាង១០០គ្រួសារ នៅស្រុកវាលវែង ក្នុងខេត្តពោធិសាត់ ឲ្យក្លាយជាចម្ការគ្រញូងទ្រង់ទ្រាយធំ បន្ថែមពីលើចម្ការដូងក្រអូប និងចម្ការធុរ៉េន ដែលខ្លួនបានកំពុងពន្លឿនការឈូសឆាយ និងដាំដុះ បានជាច្រើនហិកតាហើយនោះ។ គ្រញូងដែលត្រូវបានក្រុមហ៊ុនចុះដាំនេះ ទី១ដាំជារបងជុំវិញផ្ទៃដីចម្ការដូងក្រអូប ចម្ការមាន...

រថយន្ត Mazda 2019 ត្រូវបានប្រគល់ទៅអតិថិជនក្រុមហ៊ុនហង្សម្ចាស់ដី ជាលើកទី២

កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩  ក្រុមហ៊ុនហង្សម្ចាស់ដី ដែលមានក្រុមការងារ Eco Heroចូលរួមផង បានរៀបចំពិធីជប់លៀង និងធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្ត Mazda ស៊េរីឆ្នាំ២០១៩ មួយគ្រឿងជាលើកទី២ យ៉ាងអធឹកអធ័ម ជូនដល់ម្ចាស់ចម្ការនៅខេត្តសៀមរាប ដោយអ្នកទទួលរថយន្តជាលើកទី២ បន្ទាប់ពីអ្នកប៉ោយប៉ែតនេះ គឺមកពីកំពង់ចាម។ អតិថិជន ដែលឈ្នះរង្វាន់រថយន្តតម្លៃម៉ឺនដុល្លារនេះ  គឺអ្នកស្រី សឿន ធីតា អាយុ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប នៅកោះរការ ខេត្តកំពង់ចាម។ អ្នកស្រី សឿន ធីតា ដែលមានឱកាសត្រូវបានរថយន្តមួយគ្រឿងពីការចាប់ឆ្នោត ដោយសារតែអ្នកស្រី បានទិញចម្ការដូងក្រអូបមួយហិកតារ នៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប កាលពីជាង២ខែមុន...

តំណាងចែកចាយក្រុមហ៊ុន អិន ស៊ី អ៊ិច បានសហការណ៍គ្នារៀបចំកម្មវិធី”Happy Honda Day” ជូនដ់អតិធិជន

តំណាងចែកចាយក្រុមហ៊ុន NCX ៤សាខា បានរៀបចំការជួបជុំអតិថិជនធំមួយ នៅបរិវេណវិមានចរណៃ ជាប់ផ្សារដើមគរ ដោយបានបង្កើតកម្មវិធីលេងហ្គេមសប្បាយៗ ពិសារអាហារជុំគ្នា និងចាប់រង្វាន់ផ្សងសំណាងផងដែរ។ លោក អ៊ី ហុក ម្ចាស់ហាងលក់ម៉ូតូហុងដាមានលាភ បានថ្លែងបថា ដោយសារតែចង់បង្កើតកម្មវិធីសប្បាយៗ និងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រហុងដា ជាពិសេសគឺលើប្រភេទម៉ាក ហុងដាប៊ីត និង ហុងដាហ្សូមមឺអ៊ិច  ទើបម្ចាស់ខាសាហុងដាចំនួន៤ក្នុងរាជធានីភ្នំពេញរួមមាន ហាងលក់ម៉ូតូ​ហុងដា ប៉ុក ផលរ៉ា, ហាងលក់ម៉ូតូ​ហុងដា ឈឹម នាង, ហាងលក់ម៉ូតូហុងដា ឈឹម នាង១ និងហាងលក់ម៉ូតូ​របស់លោកផ្ទាល់  ​បានសហការណ៍ជាមួយក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច...

បុរីវីអាយភី​ កំពុងបោះទុនវិនិយោគរាប់លានដុល្លា​ លេីទឹកដីខេត្តកំពត

បន្ទាប់ពីក្រុមហ៊ុន​ វីអាយភី​ បានពុះលក់ដីឡូតិ៍ និងសាងសង់ផ្ទះ ល្វែង វីឡា​ដ៏ល្បីឈ្មោះក្នុងខេត្តព្រះសីហនុ ពេលនេះបានប្រកាសបើកគម្រោងថ្មីរបស់ខ្លួន នៅលើទឹកដីខេត្តកំពត ដែលធ្វើអោយទីតាំងខេត្តសំបូរភ្នំ និងជាប់មាត់សមុទ្រមួយនេះ មានគម្រោងអចលនទ្រព្យទ្រង់ទ្រាយធំមិនធ្លាប់មាន។ វត្តមានរបស់ក្រុមហ៊ុនវីអាយភី​ លើទឹកដីកំពត នឹងកាន់តែធ្វើអោយតម្លៃដីធ្លីក្នុងខេត្តមួយនេះ ហក់ឡើងកប់ពពក ខណៈដែលខេត្តកំពតក៍មានគម្រោងថ្មីៗបូករួមទាំងគម្រោងធំៗរបស់បរទេសប្រកាសចូលវិនិយោគផងដែរ។ លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរីវីអាភី ធ្លាប់បានគូសបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តបោះទុនរាប់លានដុល្លារសាងសង់បុរីនៅលើទឹកដីនេះ ក៍ព្រោះតែលោកយល់ថា ខេត្តកំពតចាប់ផ្ដើមមានសក្កានុពលទាក់ទាញក្រុមអ្នកវិនិយោគច្រើនឡើងនាពេលចុងក្រោយ ខណៈដែលវិស័យដីធ្លីក៍មានសន្ទុះបន្ទាប់ពីដីធ្លីនៅខេត្តព្រះសីហនុរចាប់ផ្ដើមចង្អៀត។ លោកថាទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង។ លោកប្រកាសថានឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅលើទឹកដីកំពតក្នុងទំហំផ្ទៃដីបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកអោយខេត្តមួយនេះ កាន់តែមានការរីកចំរើន។​ លោកបានបន្តរទៀតថា​...

ក្រុមហ៊ុនយ៉ាម៉ាហាថោនបាក់ទូក បានចាប់ផ្តើមលក់ Grand Filano Hybrid 2019 ជាផ្លូវការហើយ

ភ្នំពេញ៖ ក្រុមហ៊ុន គង់ នួន គ្រុបដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយម៉ូតូម៉ាកយ៉ាម៉ាហាដែលនាំមកពីប្រទេសជប៉ុន បានប្រកាសសម្ពោធជាផ្លូវការយ៉ាម៉ាហាថោនបាក់ទូក បន្ទាប់ពីបិទដំណើរកា ដើម្បីធ្វើការជួសជុល និងកែរលម្អអស់រយៈពេល៦ខែកន្លងមក និងប្រកាសផ្តើមលក់ម៉ូតូម៉ូឌែលថ្មី Grand Filano Hybrid 2019 ផងដែរ។ លោកឧកញ៉ា គង់ នួន អគ្គនាយក្រុមហ៊ុន គង់ នួន គ្រុបបាន​លើកឡើងថា៖ រយៈពេលជិត១៣ឆ្នាំមកហើយដែលក្រុមហ៊ុនម៉ូតូម៉ាក យ៉ាម៉ាហា មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមសហការរវាងក្រុមហ៊ុនយ៉ាម៉ាហាប្រទេសជប៉ុន និងក្រុមហ៊ុន គង់ នួន គ្រុបដែលបាននាំចូលជាផ្លូវការ ម៉ូតូយ៉ាម៉ាហាជាច្រើនម៉ូឌែលមកកាន់ទីផ្សាកម្ពុជា។ លោកឧកញ៉ាបានរំលឹកថា នាឆ្នាំ២០១៧ កន្លងមកក្រុមហ៊ុន...
- Advertisement -

MOST POPULAR

HOT NEWS