ការបណ្តាក់ទុនវិនិយោគរបស់ក្រុមនហ៊ុនចិនជាចំណែកមួយយ៉ាងធំជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីដើមសប្តាហ៍នេះថា តាមបណ្តាប្រទេសនានានៅលើសាកលលោកបានទទូច និងព្យាយាមកៀងគរឱ្យមានក្រុមហ៊ុន និងបណ្តាអ្នកវិនិយោគចិនចូលទៅក្នុងប្រទេសរបស់ខ្លួនដើម្បីសហការធ្វើជាដៃគូយ៉ាងជិតស្និទ្ធដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច។ សម្តេចលោកបានបន្តទៀតថា រដ្ឋាភិបាលថៃបច្ចុប្បន្ននេះ ក៏បានព្យាយាមកៀងគរអ្នកវិនិយោគចិនឱ្យចូលទៅកាន់ប្រទេសរបស់ខ្លួន ខណៈដែលកម្ពុជាកំពុងតែដើរនៅលើផ្លូវមួយនេះ។ សម្តេច បានរំលឹកថា កំណើននៃការវិនិយោគរបស់ចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យជាពិសេស លើវិស័យសំណង់ ហើយយើងនៅតែស្វាគមន៍ និងទទូចសុំឱ្យមានការចូលមកវិនិយោគបន្ថែមទៀត។ គួរបញ្ជាក់ថា វត្តមានរបស់ក្រុមហ៊ុនចិននៅកម្ពុជា ត្រូវបានធ្វើឡើងស្ទើរគ្រប់វិស័យ ដែលក្នុងនោះរួមមាន ដូចជា វិស័យកាត់ដេរ វិស័យកសិកឧស្សាហកម្ម វិស័យទេសចរណ៍ ការផ្គត់ផ្គង់ទៅលើវិស័យថាមពល ជាពិសេសវិស័យសំណង់បាន និងកំពុងឈានមុខគេ ខណៈដែលទុនវិនិយោគសរុប គិតជាមធ្យមក្នុងចន្លោះប្រមាណជិត២ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។ យោងតាមរបាយការណ៍ដែលបង្ហាញ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលកន្លងទៅបានបញ្ជាក់ថា ទុនវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា ជាងពាក់កណ្តាលជាការវិនិយោគពីសំណាក់ក្រុមហ៊ុនចិន...

ចិន មានបំណងធ្វើការវិនិយោគលើវិស័យ ឧស្សាហកម្មផ្នែកគ្រឿងម៉ាស៊ីន នៅខេត្តព្រះសីហនុ

ព្រះសីហនុ៖ តបតាមការអញ្ជើញពីសំណាក់ក្រុមហ៊ុន Hengxing Industry Machinery ដែលជាក្រុមហ៊ុនមួយផ្តោតទៅលើឧស្សាហកម្មផ្នែកតម្លើងគ្រឿងម៉ាស៊ីន ក្នុងប្រទេសចិន, លោក វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្ត និងលោក ឈុន សារុំ អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានអញ្ជើញធ្វើទស្សនះកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៩-១២ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន ប្រទេសចិន ដើម្បីស្វែងយល់ពីចង្វាក់ម៉ាស៊ីនផលិត "ឥដ្ឋសំណង់" គ្រប់ប្រភេទ ជាពិសេសឥដ្ឋបរិស្ថាន ដែលមានលក្ខណៈតាមបែបស្វ័យប្រវត្តិកម្ម ។ កម្មវិធីនេះ ដោយធ្វើឡើងក្នុងគោលាបំណងសិក្សាពីចង្វាក់ផលិតកម្ម ដែលមានតម្រូវការទីផ្សារខ្ពស់ និងជួយសម្របសម្រួលដល់ទ្វេភាគី រវាងក្រុមហ៊ុនសមាជិកសភាពាណិជ្ជខេត្ត និងក្រុមហ៊ុនចិនក្នុងការវិនិយោគរួមគ្នានៅប្រទេសកម្ពុជា។ តាមរយះការធ្វើទស្សនះកិច្ចរបស់លោកប្រធាន និងអនុប្រធានសភាពាណិជ្ជកម្មទាំង២...

ឧបករណ៍សំណាញ់ការពារ មូសបច្ចេកវិទ្យាថ្មី អាចជួយទប់ស្កាត់ជំងឺគ្រុនឈាមនារដូវវស្សា

ភ្នំពេញ៖​ រដូរវស្សាឈានចូលមកដល់ ជាហេតុនាំអោយមានជំរកសត្វមូស និងសត្វល្អិតចាប់ផ្តើមកកើតឡើងច្រើនជាការរំខានដល់ក្រុមគ្រួសារទូទៅជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗដែលប្រឈមនឹងជំងឺគ្រុនឈាម និងការចំណាយការព្យាបាល និងការប្រើប្រាស់លើថ្នាំសម្លាប់សត្វល្អិតជាដើម។ តួយ៉ាង ស្ថាបនិក Decoration Partner លោកស្រី ឡុង ទេពធីតា ក្រុមហ៊ុនទទួលតុបតែងរចនាប្លង់ និងតំឡើងគ្រឿងសង្ហារឹមដែលមានគុណភាពខ្ពស់តាមគេហដ្ឋាន បានសហការជាមួយក្រុមហ៊ុននាប្រទេសចិន ក្នុងការនាំចូលសំណាញ់មូសគុណភាពល្អលេខមួយ យកមកបោះដុំធំជាងគេបំផុតនៅប្រទេសកម្ពុជា ក្នុងបំណងផ្គត់ផ្គង់សម្ភារៈល្អលេខមួយថោកជាងគេ សម្រាប់គ្រប់គេហដ្ឋានបែបសម័យថ្មីនៅកម្ពុជា។ សហគ្រិនស្រ្តីរូបនេះ បាន បញ្ជាក់ថា ផលិតផលសំណាញ់មូលភ្លីបត់ ជាសំណាញ់ដែលមានក្រឡាតូចជាងមូស មិនមានរបាំងធំបាំងបង្អួចដែលអាចរក្សាបាននៅខ្យល់ចេញចូលក្នុងបន្ទប់បានល្អ ងាយស្រួលបិទបើករុញបត់ចូលទៅគៀនសងខាងបាន ត្រូវការ កនែ្លង តិចតួចបំផុតសំរាប់បំពាក់ ដោះជូតលាង ជាងនេះទៅទៀត តំលៃថោកសមរម្យ ត្រឹមតែមួយការ៉េ ៥០...

ទូរស័ព្ទ OPPO Reno Series បានបង្ហាញរូបរាងថ្មីនៅលើទីផ្សារកម្ពុជាហើយ

OPPO Reno បានបង្ហាញរូបរាងថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង មានការចូលរួមពីសំណាក់តំណាងចែកចាយទូទាំងខេត្តក្រុងនៅកម្ពុជា។  ឯកឧត្តម រដ្ឋមន្រ្តី បានមានប្រសាសន៍កោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន OPPO ក្នុងការបង្កើត និង រចនាទូរស័ព្ទថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតឲ្យទាន់តាមសម័យកាលនីមួយៗ និង មានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់ ក្នុងរយៈកាលចុងក្រោយនេះ ជាពិសេសកក្រុមហ៊ុនស្មាតហ្វូន OPPO មានគំនិតបង្កើតសមាគមថតរូបដើម្បីលើកស្ទួយវិស័យថតរូបនៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ ទៅកាន់អន្តរជាតិផងដែរ បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មាន  និង អ្នកតំណាងក្រុមហ៊ុន OPPO បានអញ្ជើញបើកសម្ពោធជាផ្លូវការនូវស្លាកសញ្ញាតំណាងឲ្យសមាគមនថតរូប OPPO...

សាលាអចលនទ្រព្យកម្ពុជា រួមសហការគ្នាជាមួយ CEO Master Club Investment Plc និង គណៈកម្មការមូលប័ត្រកម្ពុជា រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការត្រៀមខ្លួនដើម្បីជោគជ័យក្នុងវិស័យអចលនទ្រព្យ និងការវិនិយោគ”

ភ្នំពេញ៖ លោក ខាត់ បូរ៉ា​ ​​ដែលជានាយក​សាលាអចលនទ្រព្យកម្ពុជាប្រាប់ឲ្យដឹងថា “គោ​លប​ណងសំខាន់​ ដែល​ត្រូវលើ​កយក​មក​បញ្ចូល​ទៅ​ក្នុង​កម្មវិធីសិក្ខាសាលា​នេះ​ គឺ​​ចង់​ចែករំលែក​នូវ​បទពិសោធន៍​ជោគជ័យ​ ក្នុង​ការ​រកស៊ីលើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដែល​កំពុងតែ​មាន​សកម្មភាព​ពុះ​កញ្ច្រោ​លយ៉ាង​ខ្លាំង​ នា​ពេល​បច្ចុប្បន្ន​នេះ​”។ លើសពីនេះក៏មាន​គោលបំណង​សំ​ខាន់​ៗចំនួន២ទៀត គឺទី១ ការ​ចែករំលែក​អំពី​សារៈសំខាន់​នៃ​គម្រោង​វិនិយោគ​រួម​ និង​ការ​ប្រមូល​ដើមទុន​ពីសា​ធា​រណៈ​ស្របច្បាប់​ តាមរយៈ​​វិនិយោគ​រួមដែល​ជា​ផលិតផល​នៃ​វិស័យ​មូលបត្រ​​។ ទី២ គឺ​ការ​បង្ហាញ​អំពី​តួនាទី​របស់​សាលា​អចលនទ្រព្យ​កម្ពុជា​ ក្នុង​កា​ជួយ​ជ្រោមជ្រែង​ដល់​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ​ឱ្យ​កាន់តែ​រីកចម្រើន​បាន​យ៉ាង​ឆាប់​រហ័យ​។ លោក​ ស៊ូ​ សុ​ជាតិ​ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា ប្រាប់Feed buzz ឲ្យដឹងអំពី​ គម្រោង​វិនិយោគ​រួមដែរថា ​ការបោះផ្សាយ​លក់​ទៅកាន់​សាធារណៈ​ជន​ ក្នុង​គោ​លបំនង​ប្រមូល​បាន​នូវ​សាច់ប្រាក់​ធ្វើជា​ទុន​ ដើម្បី​យក​ទៅ​បន្ត​វិនិយោគ​ជំនួស​ឱ្យ​អតិថិជន​ ទៅលើ​គម្រោង​ណាមួយ​ជាក់លាក់​ទៅតាម​ជំនាញ​ និង​ចំណេះដឹង​ដែល​ក្រុមហ៊ុន​មាន​ ជាមួយនឹង​ការបែងចែក​នូវ​ភាគ​ចំណេញ​ ពី​ការ​វិនិយោគ​ទៅដល់​បណ្តា​អតិថិជន​វិញ​ ទៅតាម​ទំហំ​នៃ​សមាមាត្រ​ទុន​របស់​មនុស្ស​ម្នា​ក់ៗ​ ដែល​ចូលរួម​នៅក្នុង​គម្រោង​។...

តំបន់ជ្រោយចង្វា​ បេីកគម្រោងលក់ខុនដូ​ LA VISTA ONE ជាផ្លូវការហេីយ

ភ្នំពេញ ៖ គម្រោងខុនដូថ្មី LA VISTA ONE នៅជ្រោយចង្វារដ៏ប្រណិត ត្រូវបានដាក់លក់ផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោយសម្ពោធ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA CAMBODIA ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យលំដាប់ទី១នៅកម្ពុជា។ ក្នុងពិធីចាប់ផ្តើមដំណើរការលក់នេះ ក៏មានការចូលរួមពីលោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA អគ្គនាយករបស់គម្រោង LA VISTA ONE និងសមាជិករបស់ក្រុមហ៊ុន ERA CAMBODIA ជាង៣០០នាក់ និងអ្នកសារព័ត៌មានផងដែរ។ លោក Steven.Lee...

សក្តានុពលអចលនទ្រព្យ នៅតំបន់ស្រែណូយ ស្រុកបន្ទាយស្រី ខេត្តសៀមរាបកំពុងមានសន្ទុះ ខណៈតំបន់នេះជាគោលដៅសម្រាប់អ្នកវិនិយោគបន្ទាប់ពី ភ្នំពេញ និងខេត្ត ព្រះសីហនុ

សៀមរាប៖កន្លងមកអ្នកជំនាញអចលនទ្រព្យបានអះអាងថា ខេត្តចំនួន5​ នឹង​ក្លាយជាប៉ូលដែលមានសក្តានុពលទាក់​ទាញ​គម្រោង​វិនិ​យោគ ​លើវិស័យអចលនទ្រព្យបន្ទាប់ពីរាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ​។ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលលើវិស័យទេសចរ​ណ៍រួមទាំងការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសផងនោះបានធ្វើឲ្យខេត្តទាំងនេះ ទទួលបានការវិនិយោគនូវគម្រោងផ្សេងៗដូចជា សណ្ឋាគារ ខុនដូ និងរីសតជាដើម ហើយទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនក្នុងស្រុក និងបរទេសផ្សេងៗទៀតដែលកំពុងត្រៀមខ្លួនទៅវិនិយោគក្នុងខេត្តទាំងនេះ។​ ក្នុងចំណោមខេត្តទាំងប្រំានេះ បើ​តាមអ្នកជំនាញបង្ហើបឲ្យដឹងថា ខេត្តសៀមរាបហាក់កំពុងមានសកម្មភាពផុសផុលលើការវិនិយោគវិស័យអចលនទ្រព្យ ដោយសារតែវត្តមានផ្សារទំនើបចាប់ផ្តើមពង្រីកខ្លួននៅខេត្តសៀមរាប ជាក់ស្តែងផ្សារទំនើប Makro ដែលទើបចាប់ផ្តើមដំណើរការកាលពីពេលថ្មី​ៗកន្លង ទៅនេះ រួមទាំងគម្រោងវិនិយោគរីសត និង​សណ្ឋាគារផ្សេងៗទៀតផងដែរ។​ ​ ជាក់ស្តែងឥឡូវនេះ គម្រោងក្រវ៉ាន់សៀមរាប ដែលស្ថិតនៅជិតផ្សារស្រែណូយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបើកលក់ដីឡូតិ៍ជាផ្លូវការហើយដែលមានទំហំផ្ទៃដីចំនួន ១១៥ ហិតាឯណោះ។ សម្រាប់លក្ខណ និងតម្លៃមានដូចខាងក្រោម៖ លក្ខណពិសេស បើជាវ៣ឡូហ៏ ថែមជូន ១ឡូហ៏ភ្លាមៗ 💎( 5mx25m = $1,900)( ប្លង់រឹង...

អ្វីដែលនៅពីក្រោយ​ ភាពជោគជ័យរបស់ក្រុមហ៊ុន​ សេង​ ហាន​ ផ្នែកអចលនទ្រព្យ?

ក្រុមមហ៊ុនសេងហាន ដែលត្រូវគេស្គាល់ថាជាក្រុមហ៊ុនវិវត្តន៍ពីក្រុមហ៊ុននាំចូលផលិតផលអាហារបំប៉នសុខភាព​ និងបណ្ដុះបណ្ដាលភាពជាអ្នកជោគជ័យ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យខាងពុះដីឡូតិ៍ធំមួយនាពេលនេះ បានធ្វើពិធី​បណ្ដុះបណ្ដាលជំនាញផ្នែកអចលនទ្រព្យក្នុងចំណោមសមាជិកចូលរួមជាង១ពាន់នាក់ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០១៩។  លោក យ៉ន សេងហាន ស្ថាបនិកក្រុមហ៊ុនសេងហាន បានអះអាងថា ដោយសារតែ លោកចង់លើកទឹកចិត្តបុគ្គលិក និងចង់អោយអ្នករៀនសូត្របានទាប មានឱកាសរកចំណូលបានខ្ពស់ពីវិស័យអចលនទ្រព្យ ទើបលោកបើវគ្គបណ្ដុះបណ្ដាល ដោយយកបុគ្គលិកឆ្នើមៗ អោយមកឧទ្ទេសនាមពីវិធីវិវត្តន៍ខ្លួន ក្លាយជាបុគ្គលជោគជ័យ។ លោករំលឹកថា​ ជោគជ័យរបស់មនុស្សមិនមែនទាល់តែរៀនចប់មហាវិទ្យាល័យ ឬ មានដើមទុនច្រើននោះទេ។ លោកថាខ្លួនបានជោគជ័យមិនមែនដោយសារតែលោករៀនបានខ្ពស់ និងមានដលមទុនច្រើននោះទេ ប៉ុន្តែអ្វីដែលលោកទទួលបានផ្លែផ្កានៅក្នុងពេលនេះ គឺដោយសារតែលោកសម្រេចចិត្តបោះបង់អាជីពជាអ្នកបកប្រែភាសាថៃ ក្រោយរៀនមិនចប់បាក់ឌុប ហើយប្រថុយនាំចូលផលិតផលអាហារបំប៉ន ទាំងមានមនុស្សភាគច្រើនមិនជឿថាលោកអាចដើរទៅមុខ។ បន្ទាប់មកលោកក៍បែកគំនិត ធ្វើជាគ្រូបណ្ដុះបណ្ដាលពីភាពជោគជ័យ និងចុងក្រោយហ៊ានបើកក្រុមហ៊ុនពុះដីឡូតិ៍លក់ តាមរយៈការផ្ដល់ឱកាសអោយមហាជនចូលហ៊ុនដើម្បីទិញដីពុះលក់។ លោកថាយុទ្ធសាស្ត្រ...

ផ្សារទំនើបព្រីនស៍ ផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់ ៤៧% និងកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើន ក្នុង​ឱកាសអបអរគំរប​ខួប​១ឆ្នាំនៃការបើកដំណើរការ

ភ្នំពេញ៖ ដើម្បីធ្វើការអរគុណចំពោះការគាំទ្ររបស់អតិថិជនកន្លងមក ចំពោះផ្សារទំនើបព្រីនស៍យើងខ្ញុំ បានផ្តល់ជូនការបញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខដែរបានកំណត់រហូតដល់៤៧% និងកម្មវិធីពិសេសៗជាច្រើនទៀតដូចខាងក្រោម៖ កម្មវិធីទី១៖ ការចាប់រង្វាន់ធំ ក្នុងឱកាសគម្រប់ខួប១ឆ្នាំរបស់ផ្សារទំនើបព្រីនស៍នេះ លោកអ្នកគ្រាន់តែធ្វើការជាវឥវ៉ាន់នៅក្នុងផ្សារដោយចំណាយអស់ចំនួន១៥ដុល្លារលោកអ្នកនិងទទួលបានសន្លឹកឆ្នោតមួយសន្លឹកភ្លាមៗ ចំណាយអស់ ៣០ដុល្លារនិងទទួលបានសន្លឹកឆ្នោត២សន្លឹក ចំណាយកាន់តែច្រើនឱកាសឈ្នះរង្វាន់កាន់តែច្រើន៖ ឈ្នះរង្វាន់ធំដូចខាងក្រោម៖ ១. ម៉ូតូហុងដា Wave មួយគ្រឿងដែរមានតម្លៃ 1,350$ ២. កង្ហាត្រជាក់ម៉ាក​ Midea ដែលមានតម្លៃ 139$ ៣. ម៉ាស៊ីនក្រឡុកម៉ាក Philips ដែលមានតម្លៃ 100$ ៤. ឆ្នាំងអ៊ុតម៉ាក់ Electrolux ដែលមានតម្លៃ 50$ និងរង្វាន់ផ្សេងៗទៀតជាច្រើនកំពុងរង់ចាំលោកអ្នក កម្មវិធីទី២៖ ការបញ្ចុះតម្លៃទៅលើផលិតផលគ្រប់មុខរហូតដល់៤៧% (តាមមុខទំនិញដែរបានកំណត់) កាលវិភាគបញ្ចុះតម្លៃដូចខាងក្រោម៖ ថ្ងៃទី ២៥/០៥/២០១៩ បញ្ចុះតម្លៃ ២០% ថ្ងៃទី ២៦/០៥/២០១៩ បញ្ចុះតម្លៃ ៣០% ថ្ងៃទី...
video

Gadget Ogling: Amazon on Fire, Virtual Reality, True Nature and Energy Relief

The model is talking about booking her latest gig, modeling WordPress underwear in the brand latest Perfectly Fit campaign, which was shot by Lachian Bailey. It was such a surreal moment cried she admitted. The...
- Advertisement -

MOST POPULAR

HOT NEWS