យុវវជនចិត្តធម៌មួយក្រុម សហការជាមួយតារាសម្តែងរ៉ូហ្សា នាំយកអំណោយមួយចំនួនចែកជូនសិស្សានុសិស្ស

ដើម្បីចូលរួមចែករំលែកក្នុងកិច្ចការងារសង្គម យុវជននិស្សិតមួយក្រុម បានព្យាយាមរកជំនួយជួយដល់កុមារតូចៗ ដែលជាសិស្សដែលកំពុងមានការខ្វះខាត នាខេត្តព្រៃវែងស្រុកកំណើត តារាសម្តែងគន់ រៀមរតនៈ ដែលក្នុងរង្វង់សិល្បះស្គាល់ថា ចែរ៉ូហ្សារ។ ពិធីប្រគល់អំណោយជាសម្ភារៈសិក្សានេះ បានរៀបចំឡើងនៅភូមិកំព្រៅ ឃុំព្រៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយតំបន់នោះផងដែរ ក៏ជាវត្តនិងស្រុកកំណើតព្រះភិក្ខុងួន សោម កវីនិពន្ឋប្រលោមលោករឿងទុំទាវ ទឹករាំផ្ការាំ និងប្រលោម លោកជាច្រើនផងដែរ។ តាមរយៈសកម្មភាពមនុស្សធម៌ចែករំលែកនេះ តារាសម្តែង ចែរ៉ូហ្សា បានសម្តែងនៅសេចក្តីសោមនស្សរីករាយ ពេលឃើញយុវជនចេះ គិតដល់អ្នកក្សត់ខ្សោយ។ ចែរ៉ូហ្សាថា យុវជនមួយក្រុមនេះមានដូចជា លោក អ៊ឺង គួងម៉េងដែលជាសិល្បករផ្នែកសៀកហើយត្រូវជាសាច់ញាត់ លោកគ្រូ សៀក សូឡូ...

មានការស្រាយបំភ្លឺហើយ! បន្ទាប់ពីផ្ទុះរឿងក្រុមហ៊ុន Enarita ចេញសែកក្លែងក្លាយទៅអតិថិជន

បន្ទាប់ពីមានការចុះផ្សាយ និងការបង្ហោះលើបណ្តាញសង្គមថា ក្រុមហ៊ុន Enarita ឆបោ​កអតិថិជន និងបានចេញ សែកក្លែងក្លាយ ពេលនេះតំណាងក្រុមហ៊ុន និងក្រុមតារាសិល្បៈច្រើននាក់បានចេញមុខការពារភ្លាមៗ ជុំវិញករណីចោទប្រកាន់ដ៍រសើបមួយនេះ។ ជាមួយគ្នានេះដែរ តំណាងក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុនមិនបានឆបោក និងឆ្លើយបំភ្លឺជុំវិញរឿងសែកក្លែងក្លាយ ដើម្បីបញ្ចប់មន្ទិលផងដែរ។ បើតាមប្រភពពីគណនីហេ្វសបុក Enarita ក៏ដូចជាសមាជិកបានសម្តែងនូវសេចក្តីទុកចិត្តថា លោកអគ្គនាយកក្រុមហ៊ុន Enarita មិនត្រូវបានឃុំខ្លួន ឬ ជាប់ពន្ធធនាគារដូចការចុះផ្សាយរបស់បណ្ដាញសារព័ត៍មាន ឬការបង្ហោះបំភ្លើសនោះទេ ពោលគឺលោកគ្រាន់តែត្រូវបានស្នើអោយចូលខ្លួនបំភ្លឺជុំវិញរឿងគេចោទថាចេញសែកក្លែងក្លាយ ប៉ុណ្ណោះ ដែលការពិតសែកនោះ ជាសែកពិតប្រាកដ ប៉ុន្តែដោយសារតែក្រុមហ៊ុនមានបញ្ហារាំងស្ទះលុយកាក់ ហើយក្រុមហ៊ុនស្នើអោយពួកគាត់រង់ចាំ តែពួកគាត់មិនរង់ចាំ ទើបនាំគ្នាស្រែកថា អោយសែកគ្មានទឹកប្រាក់ និងមិនដោះស្រាយជាដើម។...

ដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយ

«ដើមឈើមួយដើម ជួយជីវិតសត្វលោកបានមួយ» ។ បើតាមការលើកឡើង របស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងពេលអញ្ជើញប្រគេន និងដាំកូនឈើ នៅក្នុងបរិវេណវត្តទួលសូភី ស្ថិតក្នុងភូមិទួលសូភី ឃុំទួលសូភី ស្រុកអូររាំងឪ ខេត្តត្បួងឃ្មុំ នារសៀលថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ ឯកឧត្តម អ៊ាងសុផល្លែត បានបញ្ជាក់បន្ថែមថា ការៀបចំដាំដើមឈើនាពេលនេះ គឺជាចូលរួមចំណែកក្នុងការទប់ស្កាត់ ការពារនូវគ្រោះមហន្តរាយនានា និងចូលរួមបង្កើនគម្របព្រៃឈើបៃតងឡើងវិញ។ ជាមួយគ្នានេះ...

អគ្គនាយកក្រុមហ៊ុន Enarita លេចលឺដំណឹងថា​ ឆបោកអតិថិជនរបស់ខ្លួន

យោងតាមការបង្ហោះរបស់ម្ចាស់ហ្វេសប៊ុកឈ្មោះ Kavin ដែលត្រូវគេស្គាល់ថាជាតារាសម្ដែងមួយរូប បានសរសេរថា"#សូមជួយសែ Share រកមុខបុគ្គល ឌីឹម សួនណាត អោយចូលខ្លួនមកដោះស្រាយផងបងប្អូន* ក្រុមហ៊ុន អុីណារីតា (Enarita) គឺជាក្រុមហ៊ុនដែលប្រកាសថាខ្លួនជាក្រុមហ៊ុនអចលនទ្រព្យមួយដែលខ្ញុំមិនដែលបានឮ​ បានស្គាល់ តែខ្ញុំស្គាល់តាមរយៈមិត្តភ័ក្ត្ររបស់ខ្ញុំដែលបានយកប្រាក់ទៅដាក់ ដើម្បីបានការប្រាក់ត្រលប់មកវិញ តែដំបូងខ្ញុំមិនជឿទេ គិតថាបោក ព្រោះបានការប្រាក់ច្រើនជាងតាមបណ្ដាធនាគារផ្សេងៗ គឺសម្រាប់ក្រុមហ៊ុននិយាយថា ទទួលបាន២០% ក្នុងមួយខែ ហើយពេលនោះមិត្តភ័ក្ត្រខ្ញុំ បានយកប្រាក់ដាក់មុនខ្ញុំ ហើយគាត់ពិតជាទទួលបានការប្រាក់ពិតមែន ហើយខ្ញុំក៍សម្រេចចិត្តយកប្រាក់ខ្លួនឯងផ្ទាល់មកដាក់ជាមួយ (Enarita) និង សង្ឃឹមថាបានការប្រាក់ដូចគេ ប៉ុន្តែការប្រាក់ខាងក្រុមហ៊ុនថាកន្លះខែទូទាត់អោយម្ដង មិនដល់កន្លះខែមិនទាន់ស្រួលបួលផង ស្រាប់តែមានភាពរកាំរកូស យកលេសនេះយកលេសនោះរហូត ពន្យារហើយពន្យារទៀត...

ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានបន្តដំឡើងប៉មចម្រោះទឹកស្អាតទី២០ ក្នុងស្រុកជីក្រែង  ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតប្រើប្រាស់ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានបន្តដំឡើងប៉មចម្រោះទឹកស្អាតទី២០ ក្នុងស្រុកជីក្រែង  ដើម្បីឆ្លើយតបនឹងតម្រូវការទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋ

សៀមរាប៖ ថ្ងៃព្រហស្បត៍ ទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែនព្រះធាតុ នៃស្រុកជីក្រែង ខេត្តសៀមរាប ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង  ៦០០ នាក់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។ នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីឯកឧត្តម ប្រាក់ សោភ័ណ ប្រធានស្តីទី សហភាពសហពន្ធ័យុវជនកម្ពុជា ខេត្តសៀមរាប និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។ លោក រស់ សោភា...

បុរសម្នាក់បើករថយន្តដឹកនារី២នាក់ក្នុងល្បឿនលឿនបណ្តាលឲ្យរ៉េចង្គូតបុកបង្គោលភ្លើងក្រឡាប់ផ្ងាជើង

ភ្នំពេញ៖ បុរសម្នាក់រួមទាំងនារី២នាក់ទៀត បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ថែមទាំងលេងទូរស័ព្ទបណ្តើរ ស្រាប់តែរ៉េចង្កូត បុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 កែងផ្លូវគ្មានលេខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក តូយូតា រ៉េ ហ្វ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៣០៥៩ យុវជនវ័យ២០ឆ្នាំជាងម្នាក់ រួមនិង មិត្តភ័ក្ត២នាក់ទៀត ធ្វើដំណើរតាមបណ្តោយលេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋសង្ស័យថារវល់តែលេងទូរស័ព្ទ មិនគោរពច្បាប់ចរាចរណ៍ក៏រ៉េចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង និង...

កិច្ចប្រជុំស្ដីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទកំពូលសារព័ត៌មានអាស៊ី

សៀមរាប៖ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ នៅបន្ទប់ប្រជុំលេខ១ សាលាខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្ដីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងឱកាសសន្និសីទកំពូលសារព័ត៌មានអាស៊ី ២០១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ៩ -១៥ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាសៀមរាប។ កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរឯកភាពរដ្ឋបាលខេត្តសៀមរាប ដែលមានការអញ្ជើញចូលរួមពីលោក ប្រធានមន្ទីរ លោក លោកស្រី អភិបាលក្រុង-ស្រុក និងកងកម្លាំងប្រដាប់អាវុធ ទាំងបី សរុបប្រមាន ៥៤នាក់។ ក្នុងកិច្ចប្រជុំនោះ លោកអភិបាលខេត្តបានលើកឡើងនូវបញ្ហាសន្តិសុខ...

សេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន

ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីជូនដំណឹងស្តីពីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ដែលនឹងផុតកំណត់នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ខាងមុខនេះ។ សេចក្តីជូនដំណឹងដដែលនេះក៏បានបញ្ជាក់ថា សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកទំនាក់ទំនងនៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សានៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍អគារ៨០មហាវិថីព្រះនរោត្តម (ស្ថិតក្នុងទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា)៕ សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

តេីត្រូវត្រៀមលក្ខណះអ្វីខ្លះ ដេីម្បីក្លាយជាអ្នកសម្របសម្រួលកម្មវិធីសិក្ខាសាលាមួយទៅដោយរលូន?

លោក​ ហេង​ សុវណ្ណ​ ដែលជាអ្នកមានបទពិសោធន៍សម្របសម្រួល និងជាអ្នកសារពត៍មានមួយរូបនៅកម្ពុជា​ បានចែករំលែកគន្លឹះមួយចំនួនក្នុងគណនីរបស់លោក​៖​ ដោយសារតែ​កំ​ណើ​នៃ​សិក្ខាសាលា និង​កម្មវិធី​វេទិកា​តុមូល (penal discussion) នាពេល​បច្ចុប្បន្ននេះ យុវជន​មួយចំនួន​ចាប់ផ្តើមបាន​ស្គា​ល់ពី​តម្លៃ​នៃ​ចំណេះដឹង និង​ការចែករំលែក​នូវ​មេរៀន​ជីវិត ក៏ដូចជា​ជំនាញ​បច្ចេកទេស​ជាច្រើន​ពី​អ្នកជំនាញ។ សិក្ខាសាលា​មួយ ឬ​កិច្ចពិភាក្សា​មួយ​អាចមាន​ភាពរស់រវើក​ទៅបាន លុះត្រា​តែមាន​អ្នករៀបចំ​កម្មវិធី ដែល​ក្នុងនោះ​ក៏មាន​អ្នកសម្របសម្រួល​កម្មវិធី​ជជែក​ពិភាក្សា​ដែរ ព្រោះ​ពួកគេ​ជា​អ្នក​ដាស់​ភាពរស់រវើក និង​ឆ្កឹះ​ចំណុចរសើប​ក្នុង​ប្រធានបទ​ដើម្បីឱ្យ​វាគ្មិន​ឆ្លើយ​បកស្រាយ។ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​អ្នកសម្របសម្រួល​កម្មវិធី​កិច្ចពិភាក្សា​នានា។ 1.ស្គាល់​ប្រធានបទ និង​វាគ្មិន អ្នកសម្របសម្រួល​កិច្ចពិភាក្សា (moderator) ជា​អ្នក​ដែល​ដឹកនាំ​កម្មវិធី​ពិភាក្សា​ទាំងមូល​ឱ្យមាន​របៀបរៀបរយ និង​បំផុស​ឱ្យ​អ្នកចូលរួម​មាន​ចម្ងល់ ឬ​រីករាយ​តាម​ការកែច្នៃ​ជាក់ស្តែង​របស់គាត់​ទៅតាម​ស្ថានការណ៍​នៅលើ​ឆាក។ ដើម្បី​បង្កើត និង​ដឹកនាំ​កិច្ចពិភាក្សា​បានល្អ លុះត្រាតែ​អ្នកសម្របសម្រួល​ស្គាល់​ប្រធានបទ​ច្បាស់ និង​វាគ្មិន​ឱ្យបាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន។ ការ​ស្គាល់​ប្រធានបទ​ច្បាស់ អាច​កើតចេញពី​ការពិភាក្សា​ជាមួយ​អ្នករៀបចំ​ប្រធានបទ​សម្រាប់​វាគ្មិនម្នាក់ៗ និង​សិក្សា​ស្រាវជ្រាវ​ពី​រឿងរ៉ាវសំខាន់ៗពាក់ព័ន្ធ​នឹង​ប្រធានបទ​ដែល​វា​ក៏​ជាត​ម្លៃ​សំខាន់​មួយ​សម្រាប់​អ្នកសម្របសម្រួល​ផងដែរ​ក្នុងការ​តម្រង់ទិស​វេទិកា​ប្រសិនបើ​វាគ្មិន​ឆ្លើយ​មិន​ស្រប​នឹង​ស្ថានភាព​ជាក់ស្តែង ឬ​ខុសពី​អ្វី​ដែលជា​ការពិត។ ម្យ៉ាងវិញទៀត ការ​ស្គាល់ និង​ភាព​ប៉ិនប្រសប់​ក្នុង​ការមើល​មនុស្ស ជា​ចំណុច​សំខាន់​មួយ​ដែល​អ្នកសម្របសម្រួល​ត្រូវតែ​ចេះ...
video

ស្រ្តីជនជាតិអ៊ឺរ៉ង់ដែលបានរងគ្រោះដោយករណីប្លន់នៅខេត្តសៀមរាប​ ទទួលបានយុត្តិធម៍ហេីយក្រោយសមត្ថកិច្ច​ ឃាត់ ខ្លួនជនល្មេីសបាន២នាក់។

យោងតាមការបញ្ជាក់ដោយលោក​ អេថេន ជានិច្ច ប្រធានអង្គការ"ខ្ញុំខ្មែរ" និងជាម្ចាស់ផលិតកម្ម C2Go ដែលបានរួមចំណែកធ្វើអោយករណីប្លន់កាបូបរបស់​ ស្ត្រី​ជាជនជាតិអ៊ីរ៉ង់ម្នាក់ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤​ ខែ​ឧសភា​ ឆ្នាំ២០១៩កន្លងទៅនោះ​ ធ្វេីអោយសុះសាយ រហូតមានការ ភ្ញាក់ផ្អើលនៅក្នុងបណ្តាញចែកចាយសង្គមហ្វេសប៊ុក និងឈានដល់ការអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ នាំអោយចាប់បានក្រុមចោរយកកាបូបមកប្រគល់ដល់ជនរងគ្រោះវិញ។ លោក អេថេន ជានិច្ច ដែលជាប្រធានអង្គការ"ខ្ញុំខ្មែរ"​ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារពត៍មាន​ Feed Buzz ថា​ "​អ្វីដែលស្ត្រីជនជាតិអុីរ៉ង់និយាយប្រាប់គាត់ ពីហេតុការណ៍ប្លន់ និងប្រើហិង្សា ខណៈដែលស្ត្រី​ រូបនោះបញ្ជាក់ថា ក្នុងចំណោមជាង៥០ប្រទេសដែលស្ត្រីនោះទៅដល់ គឺមានតែកម្ពុជា ដែលធ្វើអោយអ្នកស្រីជួបប្រទះរឿងបែប នេះ។ យ៉ាងណាមិញលោកថាទោះជាប្រទេសមានច្បាប់តឹងរឹងយ៉ាងណា ក៍គង់តែមានករណីលួចឆក់ ឬ...
- Advertisement -

MOST POPULAR

HOT NEWS