ភ្នំពេញ៖ បុរសម្នាក់រួមទាំងនារី២នាក់ទៀត បើករថយន្តមួយគ្រឿងក្នុងល្បឿនលឿន ថែមទាំងលេងទូរស័ព្ទបណ្តើរ ស្រាប់តែរ៉េចង្កូត បុកបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៩ព្រឹក ថ្ងៃទី២៥ ខែមថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 កែងផ្លូវគ្មានលេខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក តូយូតា រ៉េ ហ្វ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៣០៥៩ យុវជនវ័យ២០ឆ្នាំជាងម្នាក់ រួមនិង មិត្តភ័ក្ត២នាក់ទៀត ធ្វើដំណើរតាមបណ្តោយលេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋសង្ស័យថារវល់តែលេងទូរស័ព្ទ មិនគោរពច្បាប់ចរាចរណ៍ក៏រ៉េចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហងបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង និង បណ្តាលឲ្យរៀចបង្គោលភ្លើងរលើងគល់ផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកដល់ និង បានសម្របសម្រួលភាគីទាំងសងខាងដោយ ភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទាថ្លៃខូចខាតបង្គោលភ្លើងចំនួន២០០០ដុល្លា តែខាងរថយន្តគ្មានលិទ្ធភាព ក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សារទុកនូវការិយាល័ ចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនោពេលក្រោយ៕