ភ្នំពេញ៖ ក្រុមហ៊ុន គង់ នួន គ្រុបដែលជាក្រុមហ៊ុននាំចូល​ និងចែកចាយម៉ូតូម៉ាកយ៉ាម៉ាហាដែលនាំមកពីប្រទេសជប៉ុន បានប្រកាសសម្ពោធជាផ្លូវការយ៉ាម៉ាហាថោនបាក់ទូក បន្ទាប់ពីបិទដំណើរកា ដើម្បីធ្វើការជួសជុល និងកែរលម្អអស់រយៈពេល៦ខែកន្លងមក និងប្រកាសផ្តើមលក់ម៉ូតូម៉ូឌែលថ្មី Grand Filano Hybrid 2019 ផងដែរ។

លោកឧកញ៉ា គង់ នួន អគ្គនាយក្រុមហ៊ុន គង់ នួន គ្រុបបាន​លើកឡើងថា៖ រយៈពេលជិត១៣ឆ្នាំមកហើយដែលក្រុមហ៊ុនម៉ូតូម៉ាក យ៉ាម៉ាហា មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចូលរួមសហការរវាងក្រុមហ៊ុនយ៉ាម៉ាហាប្រទេសជប៉ុន និងក្រុមហ៊ុន គង់ នួន គ្រុបដែលបាននាំចូលជាផ្លូវការ ម៉ូតូយ៉ាម៉ាហាជាច្រើនម៉ូឌែលមកកាន់ទីផ្សាកម្ពុជា។ លោកឧកញ៉ាបានរំលឹកថា នាឆ្នាំ២០១៧ កន្លងមកក្រុមហ៊ុន គង់ នួន គ្រុបក៏បានទទួលសិទ្ធនាំចូល និងចែកចាយផ្តាច់មុខម៉ូតូយ៉ាម៉ាហាប្រទេសជប៉ុន ដោយមើលឃើញភាពរីកចម្រើនជាទីមោទនៈ ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុនបានពង្រីក និងពង្រឹងបណ្តាចែកចាយលក់ ក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ជាមួយនឹងផលិតផលជាច្រើនដូចជា៖

  • ប្រភេទអូតូម៉ាទិករួមមាន(Yamaha Qbix, Areox, Grand Filano, Janus, Mio M3 និង Mio S)
  • ប្រភេទចង្កឹះលេខរួមមាន(Yamaha Sirius)
  • ប្រភេទម៉ូតូស្ព័ររួមមាន(Yamaha FZ150, FZ25, M-Slaz)។

ដែលគ្របដណ្តប់ស្ទើតែទាំងស្រុងនៃតម្រូវការទីផ្សាក្នុងប្រទេសកម្ពុជា និងបន្តរនាំចូលម៉ូឌែលថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា អាគាយ៉ាម៉ាហាថោនថ្មីនេះ មិនគ្រាន់តែផ្លាស់ប្តូរូបរាងខាងក្រៅ និងខាងក្នុងនោះទេ យើងសង្កេតឃើញថាមានការផ្លាស់ប្តូរទាំងស្រុង ដូចជាការទទួលបដិសណ្ឋារកិច្ចទៅកាន់អតិថិជនប្រកបដោយភាពរួសរាយរាក់ទាក់ពីបុគ្គលិកគ្រប់រូបដើម្បីអោយប្រាកដថាអតិថិជនពេញចិត្ត៕