បន្ទាប់ពីក្រុមហ៊ុន​ វីអាយភី​ បានពុះលក់ដីឡូតិ៍ និងសាងសង់ផ្ទះ ល្វែង វីឡា​ដ៏ល្បីឈ្មោះក្នុងខេត្តព្រះសីហនុ ពេលនេះបានប្រកាសបើកគម្រោងថ្មីរបស់ខ្លួន នៅលើទឹកដីខេត្តកំពត ដែលធ្វើអោយទីតាំងខេត្តសំបូរភ្នំ និងជាប់មាត់សមុទ្រមួយនេះ មានគម្រោងអចលនទ្រព្យទ្រង់ទ្រាយធំមិនធ្លាប់មាន។ វត្តមានរបស់ក្រុមហ៊ុនវីអាយភី​ លើទឹកដីកំពត នឹងកាន់តែធ្វើអោយតម្លៃដីធ្លីក្នុងខេត្តមួយនេះ ហក់ឡើងកប់ពពក ខណៈដែលខេត្តកំពតក៍មានគម្រោងថ្មីៗបូករួមទាំងគម្រោងធំៗរបស់បរទេសប្រកាសចូលវិនិយោគផងដែរ។

លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរីវីអាភី ធ្លាប់បានគូសបញ្ជាក់ថា ហេតុផលដែលលោកសម្រេចចិត្តបោះទុនរាប់លានដុល្លារសាងសង់បុរីនៅលើទឹកដីនេះ ក៍ព្រោះតែលោកយល់ថា ខេត្តកំពតចាប់ផ្ដើមមានសក្កានុពលទាក់ទាញក្រុមអ្នកវិនិយោគច្រើនឡើងនាពេលចុងក្រោយ ខណៈដែលវិស័យដីធ្លីក៍មានសន្ទុះបន្ទាប់ពីដីធ្លីនៅខេត្តព្រះសីហនុរចាប់ផ្ដើមចង្អៀត។ លោកថាទស្សនៈវិស័យរបស់ក្រុមហ៊ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង។ លោកប្រកាសថានឹងពង្រីកគម្រោងវិនិយោគរបស់ខ្លួននៅលើទឹកដីកំពតក្នុងទំហំផ្ទៃដីបន្តបន្ទាប់ទៀត ដើម្បីរួមចំណែកអោយខេត្តមួយនេះ កាន់តែមានការរីកចំរើន។​ លោកបានបន្តរទៀតថា​ នេះជាគម្រោងវិនិយោគកម្រិតយក្សមិនធ្លាប់មានលើទឹកដីកំពត ដោយក្នុងគម្រោងនោះ ក៍បានប្រកាសថានឹងដាំដើមសាគូរ៉ាដ៍ល្បីរបស់ជប៉ុន ដើម្បីអោយក្លាយជាសួនផ្កាសាគូរ៉ា លើកសម្រស់ទឹកដីខេត្តកំពតនៅក្នុងបុរីទាំងមូល។ គម្រោងនេះប្រកាសឡើងនៅលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះជុំវិញផ្សារសរុបជិត៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជាង១០០០ប្លង់ គ្រប់ទំហំ។
សូមបញ្ជាក់ថា​ គម្រោងវិនិយោគនេះ ស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ១២១គីឡូពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មានសក្កានុពលធំមួយ ប្រចាំខេត្តកំពត។ តម្លៃដីឡូរបស់គម្រោងត្រូវបានប្រកាសថាមានចាប់ពីជាង៧៨០០ដុល្លារឡើងទៅ និងជាង៣មុឺនដុល្លារឡើងទៅសម្រាប់តម្លៃផ្ទះ ដែលធ្វើអោយគេមើលឃើញភ្លាមៗថា វត្តមានរបស់ក្រុមហ៑ុនបុរីវីអាយភី នឹងធ្វើអោយគម្រោងអចលនទ្រព្យផ្សេងទៀតងាកទៅចាប់អារម្មណ៍ ដែលកាន់តែជួយអោយល្បឿនក្នុងការអភិវឌ្ឍន៍នៅខេត្តកំពតឈានឡើង ពោលគឺតម្លៃដីធ្លីនឹងហក់ឡើង។