តំណាងចែកចាយក្រុមហ៊ុន NCX ៤សាខា បានរៀបចំការជួបជុំអតិថិជនធំមួយ នៅបរិវេណវិមានចរណៃ ជាប់ផ្សារដើមគរ ដោយបានបង្កើតកម្មវិធីលេងហ្គេមសប្បាយៗ ពិសារអាហារជុំគ្នា និងចាប់រង្វាន់ផ្សងសំណាងផងដែរ។

លោក អ៊ី ហុក ម្ចាស់ហាងលក់ម៉ូតូហុងដាមានលាភ បានថ្លែងបថា ដោយសារតែចង់បង្កើតកម្មវិធីសប្បាយៗ និងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រហុងដា ជាពិសេសគឺលើប្រភេទម៉ាក ហុងដាប៊ីត និង ហុងដាហ្សូមមឺអ៊ិច  ទើបម្ចាស់ខាសាហុងដាចំនួន៤ក្នុងរាជធានីភ្នំពេញរួមមាន ហាងលក់ម៉ូតូ​ហុងដា ប៉ុក ផលរ៉ា, ហាងលក់ម៉ូតូ​ហុងដា ឈឹម នាង, ហាងលក់ម៉ូតូហុងដា ឈឹម នាង១ និងហាងលក់ម៉ូតូ​របស់លោកផ្ទាល់  ​បានសហការណ៍ជាមួយក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច ដែលជាក្រុមហ៊ុននាំចូល និងតម្លើងផលិតម៉ាក​ហុងដាផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី “Happy Honda Day” នេះឡើង។

នៅក្នុងកម្មវិធីនេះ អតិថិជនដែលត្រូវបានអញ្ជើញសរុបប្រមាណ២០០នាក់  បានចូលរួមលេងកំសាន្តជាមួយនឹងការប្រកួតប្រជែងជិះម៉ូតូ និងល្បែងទាញព្រ័តបង្កើតអនុស្សាវរីយ៍ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនទាំងអស់ក៏បានចូលរួមក្នុងកម្មវិធីពិសាអាហារសាមគ្គី ទស្សនាការសម្តែងរបស់ក្រុមរាំDOJO និងការចាប់រង្វាន់ជាច្រើនទៀត ប្រកបដោយភាពរីករាយផងដែរ។ លោក​បន្តថា លោកនឹងបន្តរៀបចំកម្មវិធីបែបនេះបន្ថែមទៀតសំរាប់អតិថិជនហុងដាផ្សេងៗទៀត​ដែលមិនបានចូលរួមនៅក្នុងកម្មវិធីនេះ។

សូមបញ្ជាក់ដែរថា ម៉ូតូម៉ាកហុងដាត្រូវទទួលបានគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជដោយសារតែអតិថិជនកម្ពុជា​ទទួល​ស្គាល់ថា​ម៉ូតូ​ហុងដាពិតជាមានគុណភាពល្អ សន្សំសំចៃសាំង ប្រើប្រាស់បានយូរ និង​រចនាម៉ូតឡើងសមស្របទៅនឹងបរិបទរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕