ដើម្បីចូលរួមចែករំលែកក្នុងកិច្ចការងារសង្គម យុវជននិស្សិតមួយក្រុម បានព្យាយាមរកជំនួយជួយដល់កុមារតូចៗ ដែលជាសិស្សដែលកំពុងមានការខ្វះខាត នាខេត្តព្រៃវែងស្រុកកំណើត តារាសម្តែងគន់ រៀមរតនៈ ដែលក្នុងរង្វង់សិល្បះស្គាល់ថា ចែរ៉ូហ្សារ។ ពិធីប្រគល់អំណោយជាសម្ភារៈសិក្សានេះ បានរៀបចំឡើងនៅភូមិកំព្រៅ ឃុំព្រៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ហើយតំបន់នោះផងដែរ ក៏ជាវត្តនិងស្រុកកំណើតព្រះភិក្ខុងួន សោម កវីនិពន្ឋប្រលោមលោករឿងទុំទាវ ទឹករាំផ្ការាំ និងប្រលោម

លោកជាច្រើនផងដែរ។ តាមរយៈសកម្មភាពមនុស្សធម៌ចែករំលែកនេះ តារាសម្តែង ចែរ៉ូហ្សា បានសម្តែងនៅសេចក្តីសោមនស្សរីករាយ ពេលឃើញយុវជនចេះ គិតដល់អ្នកក្សត់ខ្សោយ។ ចែរ៉ូហ្សាថា យុវជនមួយក្រុមនេះមានដូចជា លោក អ៊ឺង គួងម៉េងដែលជាសិល្បករផ្នែកសៀកហើយត្រូវជាសាច់ញាត់ លោកគ្រូ សៀក សូឡូ ដែរបានសួរនាំចង់យកអំណោយចែកដល់កុមារនៅស្រុកលោកយូរហើយ។ ក្នុងឪកាសនេះដែរលោក អ៊ឺង គួងម៉េង និងក្រុមការងារ ក៏បានប្រាប់ដែរថា នេះមិនមែនទើបតែបង្កើតរូបភាពបែបនេះទេពោលគាត់និងសមាជិក៧ទៅ៨រូបផ្សេងទៀតបានចូលរួមសកម្មភាពមនុស្សធម៌បែបនេះយូរមកហើយ។ បើទោះជាពួកគាត់មិនមានទ្រព្យធនច្រើនតែប្រឹងស្វះស្វែងរកគេបន្តជួយសហការនេះពិតជាទឹកចិត្តល្អនិងទំពាំងស្នងឬស្សីមួយជាគម្រូ ដល់ក្មេងៗជំនាន់ក្រោយផងដែរ។