ភ្នំពេញ៖ (ថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៩) កូកា-កូឡា កំពុងបន្តពង្រីកវិសាលភាពនៃជម្រើសផលិតផលរបស់ខ្លួន តាមរយៈ វត្តមាននៃភេសជ្ជៈបង្កើនថាមពលរស ជាតិកូកា-កូឡាដំបូង គេមានឈ្មោះថា Coca-Cola Energy (កូកា-កូឡា អេណឺជី) ហើយក៏ជាភេសជ្ជៈបង្កើនថាមពលទី១ ដែលសិ្ថតនៅក្រោមពាណិជ្ជសញ្ញាកូកា-កូឡាផងដែ។ Coca-Cola Energy ផលិតឡើងពីគ្រឿងផ្សំដែលមានប្រភពពីធម្មជាតិ លាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់ និងស្រស់ស្រាយពីកូកា-កូឡា ។ សមាសភាពសំខាន់ៗទាំងនោះរួមមាន៖ កាហ្វេអ៊ីន គ្រាប់ហ្គារ៉ាន់ណា និងវីតាមីន B ។

លោកស្រី ទីជេ សុនហ្សា នាយកផ្នែកទីផ្សារកូកា-កូឡាបានលេីកឡេីងថា «ក្នុងនាមជាក្រុមហ៊ុនដែលផ្តល់ជម្រើសភេសជ្ជៈដល់អតិថិជន កូកា-កូឡាចង់ផ្តល់អោយគ្រប់គ្នានូវផលិតផលសម្បូរបែប ដើម្បីឆ្លើយតបតាម តម្រូវការនៃរបៀបរស់នៅ និងកាលៈទេសៈផ្សេងៗគ្នា»។ លោកស្រីបានមានប្រសាសន៍បន្តថា «យើងបានកត់សម្គាល់ពីដំណើរវិឌ្ឍន៍ជាមួយសន្ទុះដ៏ខ្លាំងក្លាដែលកំពុងកើតឡើងនៅក្នុងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់ដំណើរឆ្ពោះទៅមុខកាន់តែលឿន និងក្លៀវក្លាមួយនេះបាន ប្រជាជនកម្ពុជានាសម័យថ្មីទាំងបុរស និងស្រ្តី ពិតជាត្រូវការនូវថាមពលជាមួយរសជាតិដ៏អស្ចារ្យជាជំនួយ ហើយវត្តមាននៃ Coca-Cola Energy គឺជាការឆ្លើយតបទៅនឹងតម្រូវការនេះឯង»។
លោកស្រីបានបញ្ជាក់ទៀតថា ជាមួយនឹងសំបកវេចខ្ចប់ដ៏ទាន់សម័យ Coca-Cola Energy នឹងចាប់យកចំណាប់អារម្មណ៍ពីអតិថិជន ខណៈរក្សានូវអត្តសញ្ញាណរបស់កូកា -កូឡា ដែលជានិមិត្តសញ្ញាដ៏ពេញនិយម ទូ ទាំងពិភពលោក។ កូកា-កូឡា ត្រូវបានទទួលស្គាល់ថា ជានិមិត្តរូបនៃភេសជ្ជៈដែលមានគុណភាពខ្ពស់ និង ផ្តល់នូវភាពស្រស់ស្រាយគ្រប់ពេលវេលា ហើយ Coca-Cola Energy ក៏នឹងបន្តនូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញមួយ នេះផងដែរ ។

កញ្ញា ឡាវ ស្រី ដែត នាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា ដែលជាក្រុមហ៊ុនទទួលបានសិទិ្ធផ្តាច់មុខក្នុងការផលិត និងចែកចាយផលិតផលរបស់ក្រុមហ៊ុនកូកា-កូឡា ក្នុងប្រទេសកម្​ពុជា​លេីកឡេីងដែរថា៖ «ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy នឹងអាចរកទិញបាននៅគ្រប់បណ្ដាទីផ្សារ​ពាសពេញផ្ទៃប្រទេស ចាប់ពីថ្ងៃទី១ ខែសីហា ជាមួយនឹងសំបកវេចខ្ចប់ជាកំប៉ុងចំណុះ ២៥០ មីលីលីត្រ និង មានតម្លៃ ២.០០០ រៀលក្នុងមួយកំប៉ុង។

សូមបញ្ជាក់ថា តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការ ជាមួយនឹងអតិថិជនកម្ពុជា ដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបាន គឺល្អលើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមានចំពោះរសជាតិ និងការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ ក្រោម ពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ រំពឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ការផ្តល់នូវអារម្មណ៍ស្រស់ស្រាយនឹកស្មានមិនដល់ ក៏ដូច ជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស៕