កូកា-កូឡាប្រែក្លាយទីក្រុងទាំងមូលជាមួយនឹងថាមពលជំនាន់ថ្មី

ភេសជ្ជៈបង្កើនថាមពល Coca-Cola Energy ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ ២០១៩ នៅក្នុងក្លឹបកំសាន្តសោន (Sound) ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ជាង ១៥០ នាក់ដែលជាបណ្តាដៃគូយុទ្ធសាស្ត្រ អតិថិជន និងតារាកិត្តិយសល្បីៗដែលមានដូចជា៖ កញ្ញាទេពបូព្រឹក្ស Peace Chong ក្រុមរាំOMG និង ឌីជេអាឡិច។

Coca-Cola Energy បន្តផ្តល់ភាពភ្ញាក់ផ្អើលដល់អតិថិជននៅក្នុងប្រទេសកម្ពុជា តាមរយៈកម្មវិធីចែកផលិតផល ក៏ដូចជា ការបង្ហាញពិព័រណ៍តាមដងវិថី ដែលបានចាប់ផ្តើមនៅថ្ងៃទី ៣០ ខែសីហា នៅជាច្រើនទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ។ កម្មវិធី នេះធ្វើឡើងក្នុងគោលបំណងចែកជូននូវភេសជ្ជៈ Coca-Cola Energy ដោយឥតគិតថ្លៃ ជាងដប់ម៉ឺនកំប៉ុងដល់អតិថិជន គោលដៅ ដើម្បីឱ្យពួកគាត់បានភ្លក្សរសជាតិភេសជ្ជៈបង្កើនថាមពលជំនាន់ថ្មី តាមរយៈអន្តរសកម្មភាពជាមួយ ម៉ាស៊ីនLED ភេសជ្ជៈCoca-Cola Energy និងរថយន្តLED ដំបូងគេបង្អស់ ដែលត្រូវបានតុបតែងជាមួយនឹងការរចនាប្លែកភ្នែកនៃរលក ថាមពលជំនាន់ថ្មី។

ក្រុមការងារ Coca-Cola Energy ចំនួន ២ ក្រុម បាននិងបន្តមានវត្តមាននៅទីក្រុងភ្នំពេញរយៈពេល ៤ សប្តាហ៍ រាប់ចាប់ពីថ្ងៃទី ៣០ ខែសីហារហូតដល់ចុងខែកញ្ញាឆ្នាំ ២០១៩ នៅ ៨៦ ទីតាំងទូទាំងរាជធានីភ្នំពេញ។ ដូច្នេះសូមតាមដានទាំងអស់គ្នា! ដោយក្រុមការងារអាចនឹងចុះដល់ទីតាំងរបស់លោកអ្នកផ្ទាល់នៅក្នុងកំឡុងពេលនេះ។ ប៉ុន្តែ ប្រសិនបើលោកអ្នកខកខានមិន បានជួបពួកគាត់ទេ សូមកុំបារម្ភ ឥឡូវនេះផលិតផលនេះអាចរកទិញបាននៅគ្រប់បណ្តាញចែកចាយទាំងអស់ ដែលមាន ដាក់លក់ក្នុងតម្លៃលក់សមរម្យគឺ ២.០០០ រៀល ជាមួយនឹងចំណុះ២៥០ml ក្នុងមួយកំប៉ុង។

ជាមួយនឹងការលាយបញ្ចូលគ្នាជាមួយរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃកាហ្វេអ៊ីន ដែលនាំយកពីគ្រាប់ហ្គារ៉ាន់ណាពីធម្មជាតិ វីតាមីនB និងរសជាតិឈ្ងុយឆ្ងាញ់ ជាមួយនឹងភាពស្រស់ស្រាយពីកូកា-កូឡា Coca-Cola® Energyត្រូវបានគេរំពឹងថានឹងនាំមកនូវ ថាមពលជំនាន់ថ្មីដល់អ្នកពិសានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

តាមរយៈការធ្វើត្តេសផលិតផល Coca-Cola Energy មុនពេលដាក់លក់ជាផ្លូវការជាមួយនឹងអតិថិជនកម្ពុជា ដែលជាអ្នកនិយមពិសាភេសជ្ជៈប៉ូវកម្លាំង លទ្ធផលដែលយើងទទួលបានគឺល្អលើសពីការរំពឹងទុក ដោយទទួលបាននូវចម្លើយជាវិជ្ជមាន ចំពោះរសជាតិ និង ការរចនាសំបកវេចខ្ចប់ដ៏លេចធ្លោ។ ក្រោមពាណិជ្ជសញ្ញាកូកា-កូឡា ដែលត្រូវបានទទួលស្គាល់ជាសាកល ភេសជ្ជៈថ្មីមួយនេះ នឹងទទួលបានការសាទរពីអ្នកពិសាកាន់តែច្រើន ដោយសារតែរសជាតិដ៏អស្ចារ្យ ក៏ដូចជាការបង្កើនថាមពលរាងកាយ និងស្មារតីយ៉ាងឆាប់រហ័ស។

អតិថិជម្នាក់ដែលបានភ្លក្សភេសជ្ជៈ Coca-Cola Energy ឈ្មោះ លោក ថន ប៊ុនថៃ អាយុ ១៩ឆ្នាំ បានមានប្រសាសន៍ថា៖ “រសជាតិត្រូវម៉ាច់តែម្តង…..រសជាតិប្លែក និង មានជាតិជូរតិចៗ ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយបន្ទាប់ពីផឹកវា” ។ ដូចគ្នានោះដែរ អ្នកនាងមាន សិលា អាយុ ២៨ឆ្នាំ ក៏បានបង្ហាញពីចំណាប់អារម្មណ៍ថា៖ “ រសជាតិឆ្ងាញ់… រាងជូរបន្តិច តែជាបែបដែលខ្ញុំចូលចិត្ត និងផ្តល់ឱ្យខ្ញុំនូវកម្លាំងភ្លាមៗបន្ទាប់ពីញុំារួច”។
«Coca-Cola Energy រសជាតិពេញចិត្ត កម្លាំងពេញកាយ»