លក្ខណពិសេសរបស់Vivobook S15: រចនាបទទំនើបនិងទាន់សម័យជាងមុនរូបរាងស្តើងស្អាតមានជម្រើសពណ៌ចម្រុះស្អាតសាកសមនឹងយុវវ័យសម័យថ្មីជាមួយនឹងការឌីហ្សាញបាតរុញឡើងខ្ពស់ដែលជំនួយដល់ប្រព័ន្ធត្រជាក់របស់ម៉ាស៊ីនអមជាមួយនឹងរូបរាងស្តើងស្រាលងាយស្រួលយកតាមខ្លួន

  1. 2. មុខងារនិងបច្ចេកវិទ្យាថ្មីៗ: បច្ចេកវិទ្យាNanoEdge Display ក្រុមហ៊ុនASUSបានធ្វើអោយLaptopនេះសឹងតែគ្មានគែមហើយក៏ជាLaptop Vivobook ដំបូងដែលមានបច្ចេកវិទ្យាInfrared Camera និងWi fi 6

កាលពីថ្មីៗនេះក្រុមហ៊ុនASUSបានប្រកាសដាក់បង្ហាញLaptopជំនាន់ថ្មីសេរីVivobook S531 ក្នុងកម្មវិធីComputexនៅក្នុងទីក្រុងតៃវ៉ាន់កាល់ពីថ្ងៃទី២៧ខែឧសភាឆ្នាំ២០១៩កន្លងទៅនេះ។Vivobook S15 គឺជាLaptopដែលបានបង្កើតឡើងស្របតាមភាពជឿនលឿននិងតម្រូវការរបស់យុវវ័យសម័យថ្មីមានជម្រើសពណ៌ចម្រុះស្អាតប្លែកភ្នែកចំនួន៥ពណ៌ផ្សេងៗគ្នាដូចជាពណ៌បៃតងស្លែរពណ៌ផ្កាឈូកពណ៌ខៀវពណ៌ខ្មៅនិងពណ៌ទឹកប្រាក់។ផ្ទៃខាងលើផលិតដោយលោហៈមានរចនាបទប្លែកស្អាតអមទៅដោយLogo ASUS Vivobook នៅខាងកៀននិងមានរន្ធចេញខ្យល់ប្រសើរជាងមុននិងមានSpeakersនៅចំហៀងនៃសម្បកខាងក្រោមជាមួយនឹងបច្ចេកវិទ្យាErgoLift ត្រជៀកLaptopរុញឡើង3.5°ដែលជំនួយដល់ការTypingអោយមានភាពងាយស្រួល។លេបថបនេះមានទម្ងន់ស្រាលត្រឹមតែ1.8KG ងាយស្រួលដាក់ចូលកាបូបយកតាមខ្លួនមិនធំពេកក្នុងការយួរនិងយកទៅណាមកណា។លេបថបនេះមានបច្ចេកវិទ្យាFour-sided NanoEdge Display ដែលផ្តល់ទំហំអេក្រង់ធំគ្មានគែមសឹងតែ88%នៃផ្ទៃLaptopទៅហើយគឺគែមមានប្រវែងខ្លីត្រឹមតែ5.2mmដែលជួយទៅដល់បទពិសោធន៍នៃការសម្លឹងទៅលើអេក្រង់របស់អ្នកអោយកាន់តែប្រសើរឡើង។លេបថបនេះត្រូវបានបំពាក់CPU Core I7-8565U (Turbo Boost ដល់ទៅ4.6GHz) និងCore I5-8265 (Turbo Boost ដល់ទៅ3.9GHz) ជំនាន់ទី8 និងGPUដាច់របស់ក្រុមហ៊ុនNVIDIA GeForce MX250 ដែលមានអង្គចងចាំប្រភេទPCIe SSDទំហំដល់ទៅ1TBវាក៏ជាលេបថបដំបូងដែលបំពាក់បច្ចេកវិទ្យាInfrared (IR) CameraដែលយើងអាចLog-inដោយមិនប្រើដៃយ៉ាងមានសុវត្ថិភាពជាមួយនឹងWindow Hello ដោយគ្រាន់តែក្រឡេកមើលទៅលើលេបថបនិងបច្ចេកវិទ្យាWi Fi 6 (802.11ax)ដែលមានល្បឿនលឿនជាងបច្ចេកវិទ្យាWi Fi 5ដល់ទៅ៣ដងហើយបច្ចេកវិទ្យានេះផ្ទុកនូវNetwork កាត់បន្ថយភាពស្ទក់យឺត75%ដែលជួយដល់ការផ្ទេរវីឌីអូ4K ដែលជួយទៅដល់អ្នកដែលមានអាជីបជាVideo Editorលើសពីនេះលេបថបមួយនេះបំពាក់ជាមួយនឹងប្រព័ន្ធសម្លេងរបស់បច្ចេកវិទ្យាHarmon Kardonដែលផ្តល់គុណភាពសម្លេងខ្ពស់ល្អបាស់បុកខ្លាំងលើសពីលេបថបដ៏ទៃ។

ខាងក្រោមនេះគឺជាតារាងSpecsសម្រាប់ម៉ូឌែលVivobook S531ដែលនឹងមាននៅលើទីផ្សារខ្មែរខាងមុខនេះ

VivoBook S15 S531FL

Processor

Intel® Core™ i5-8265U processor 1.6GHz quad‑core with Turbo Boost (up to 3.9GHz) and 6MB cache

Operating system

Windows 10 Home

Display

15.6‑inch LED‑backlit FHD (1920 x 1080) panel with 16:9 aspect ratio

Frameless four‑sided NanoEdge display with 88% screen‑to‑body ratio

178° wide‑view technology

Graphics

NVIDIA® GeForce® MX250 with 2GB GDDR5 VRAM

Memory

Up to 16GB 2400MHz DDR4

Storage

Dual storage with 512GB PCIe SSD and 1TB / 2TB

Wireless

802.11ax Intel® Wi‑Fi 6 (GIG+)

802.11ac Intel® Wi‑Fi 5

Bluetooth® 4.2 or 5.0

Connectivity

1 x USB 3.1 Type-C™ (USB‑C™) Gen 1

1 x Type-A USB 3.1 Gen 1

2 x USB 2.0

1 x HDMI

1 x Combo audio jack

1 x MicroSD card reader

Keyboard and touchpad

Full‑size keyboard with 1.4 mm key travel

Touchpad with palm rejection technology and precision Touchpad (PTP) technology with four‑finger smart gesture recognition

Audio

ASUS SonicMaster with surround sound and smart amplifier technology

Array microphone with Cortana voice recognition

Certified by Harman Kardon

Software

ASUS Splendid

ASUS Tru2Life Video

ASUS AudioWizard

Battery

Fast charge to 60% capacity in 49 min

42Wh 3-cell lithium-prismatic battery
90W power adapter

Colors

Moss Green / Punk Pink / Cobalt Blue / Transparent Silver / Gun Metal

Size

180 x 357.2 x 230.3 mm

Weight

1.8 kg

សម្រាប់ប្រិយមិត្តដែលទន្ទឹងរងចាំការមកដល់នៃលេបថបVivobook S15នេះក្រុមហ៊ុនASUSគឺមានលក់នៅក្នុងទីផ្សារប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅហើយ។គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនASUSនឹងមានព្រឹត្តិការណ៍ដាក់សម្ភោធន៍តាំងបង្ហាញASUS Vivobook S531 នៅថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៩ខាងមុខនេះនៅផ្សារទំនើបអ៊ីអនម៉លសាខាទី១។