អគ្គនាយិការក្រុមហ៊ុន ធារ៉ា លាង ឯ.ក របស់ផលិតផលគ្រឿងសំអាងម៉ាកយិហោខ្មែរ T&L Natural ទទួលពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមលេខ១ប្រចាំឆ្នាំ ពីឯកឧត្តម ហ៊ុន ម៉ាណែត ក្នុងកម្មវិធី CEO AWARD 2019 ដែលមានម្ចាស់សហគ្រិនចូលរួមប្រមាណ១០០នាក់ ជាមួយនឹងរង្វាន់ជ័យលាភី៦៦រូប។
នៅក្នុងកម្មវិធីប្រគល់រង្វាន់នេះ ត្រូវបានបែងបែករង្វាន់ជា៤ប្រភេទ ដោយប្រភេទទី១ គឺរង្វាន់ Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តសហគ្រិនដែលបានតស៊ូខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំធុរកិច្ចកំពូលជាមួយ CEO Master Club ចាប់ពី ៨ កម្មវិធីឡើងទៅ ដើម្បីមានសមត្ថភាព ក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈគ្រួសារទៅស្តង់ដារ និងចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ក្នុងស្រុកឱ្យកាន់តែមានភាពរឹងមាំ។
2. Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម) ជាមេដាយសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនលេចធ្លោរបស់ CEO Master Club ដែលបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់ខ្លួនគួរឱ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារបន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club ។
3. Outstanding Accounting Award (ពានគណនេយ្យឆ្នើម) ជាពានសម្រាប់ទទួលស្គាល់ និងលើកទឹកចិត្តដល់សហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានរៀបចំរបៀបរបប និងស្តង់ដារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ បានល្អ និងរឹងមាំ សម្រាប់ក្រុមហ៊ុនរបស់ខ្លួន ។
4. Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម) ជាពានជ័យលាភីសម្រាប់ទទួលស្គាល់ស្នាដៃសហគ្រិនឆ្នើមរបស់សមាជិក CEO Master Club ដែលបានជ្រើសរើសដោយគណៈកម្មការ CEO Award ថាជាបេក្ខភាពដែលបានបង្ហាញលទ្ធផល និងការអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារទៅស្តង់ដារ ឱ្យមានការចម្រើនខ្លាំងទាំងលក្ខណៈជាបុគ្គល ជាគ្រួសារ ជាស្ថាប័ន និងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការសង្គម បន្ទាប់ពីបានចូលរួមជាសមាជិកគ្រួសារ CEO Master Club ។

បើតាមការបញ្ជាក់ពីលោកស្រី ធារ៉ា លាង អគ្គនាយិការសាប៊ូខ្មែរ T&L Natural ទទួលពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមលេខ១ប្រចាំឆ្នាំ ពីឯកឧត្តម ហ៊ុន ម៉ាណែត

បើតាមការបញ្ជាក់ពីលោកស្រី ធារ៉ា លាង បានឲ្យដឹងថា ក្នុងចំណោមពានរង្វាន់របស់CEO Master Club ខាងលើនេះ គឺក្រុមហ៊ុនT&L Natural ទទួលបានចំនួនបីក្នុងពេលតែមួយ រួមជាមួយនឹងចំណាត់ថ្នាក់កិត្តិយស ជ័យលាភីសហគ្រិនឆ្នើមលេខ១ប្រចាំឆ្នាំបន្ថែមទៀត ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានសង្កត់ធ្ងន់ ថា ប្រទេសកម្ពុជារីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេស ខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។

ឯកឧត្តមបានគូសបញ្ជាក់ថា «ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ចំពោះ តួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែក ការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឲ្យមានភាពរឹងមាំរីកចម្រើន និងសូមឯកភាពទស្សនៈ របស់លោក អោម សេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ ដែលមានបេសកកម្មឧត្តុង្គឧត្តមក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គម ការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ»។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រគល់ពានជ័យលាភីនេះ មានម្ចាស់អាជីវកម្មចំនួន ៦៦ រូប ទទួលបានពានជ័យលាភី Master CEO Award (ពាន ស៊ីអ៊ីអូ ម៉ាស្ទ័រ), ២០ រូប ទទួលបាន Outstanding Entrepreneur Medal (មេដាយសហគ្រិនឆ្នើម), ០៥រូប ទទួលបានពាន Outstanding Accounting Award (ពានគណនេយ្យឆ្នើម) និង ១១ រូប ទៀត ទទួលបានពានជ័យលាភី Outstanding CEO Award (ពាន ស៊ីអ៊ីអូ ឆ្នើម)៕
បានឲ្យដឹងថា ក្នុងចំណោមពានរង្វាន់របស់CEO Master Club ខាងលើនេះ គឺក្រុមហ៊ុនT&L Natural ទទួលបានចំនួនបីក្នុងពេលតែមួយ រួមជាមួយនឹងចំណាត់ថ្នាក់កិត្តិយស ជ័យលាភីសហគ្រិនឆ្នើមលេខ១ប្រចាំឆ្នាំបន្ថែមទៀត ។