ប្រុសស្អាតកម្ពុជា រំពឹងលេចធ្លោរនឹងឈុតបុរាណក្នុងការប្រកួត Mister United World ខណៈដែល ប្រុស​ស្អាត​កម្ពុជា គឺលោក អុិត សុធា កំពុង​ប្រកួតប្រជែងតំណាងកម្ពុជា ​​នៅក្នុង​កម្មវិធី Mister United Worldឆ្នាំ​២០១៩។ ជាមួយគ្នានេះ​ប្រទេស​ថៃ ធ្វើជាម្ចាស់ផ្ទះ មានការរំពឹងយ៉ាងខ្លាំងថាលោកនឹងអាចលេចធ្លោរនៅក្នុងវិញ្ញាសារមួយនេះ។ ស្របគ្នាដែលអ្នករៀបចំបញ្ជូនលោកទៅ បានទម្លាយអោយឃើញពីការគ្រងឈុតបុរាណ ដែលមើលទៅស្រស់ស្អាត និងហំហាន មិនអន់ជាងបេក្ខភាពមកពីប្រទេសផ្សេងផង គឺរឹតតែធ្វើអោយមានភាពរជឿជាក់។

ក្នុងនោះ ​វិញ្ញាសា​ តម្រូវអោយ ​អ្នក​គាំទ្រ ចុច Share និង like ទៅ​លើ​រូបថតរបស់លោក ក៍កំពុងត្រូវបានអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងដែរ ដើម្បីជួយលោកអោយមានឱកាសគ្រងពានប្រជាប្រិយភាពតាមរយៈការ Like មួយ ទទួល​បាន​១​ពិន្ទុ និង​ការ Share មួយ ទទួល​បាន ៣​ពិន្ទុ។ បេក្ខជនរូបនេះ កាន់តែត្រូវបានមហាជនសរសើរ និងចាប់អារម្មណ៍នៅពេលដែលរូបគ្រងឈុតបុរាណដែលលោកត្រៀមសកលៀកប្រកួត គឺជាឈុតដែលជួយលើកសម្រស់របស់លោក និងបង្ហាញពីអត្តសញ្ញាណជាតិមួយដ៍ប្រសើរ។

មួយឈុតនេះ ត្រូវបានគេអះអាងថាជាការរៀបចំដំឡើង និងស្ពុនស័រ ដោយម្ចាស់គ្លីនិកធ្មេញវីលៀម ដែលមានឈ្មោះថា មន្ទីរបន្ទប់ពិគ្រោះព្យាបាលជំងឺមាត់ធ្មេញ វីលៀម។ គួរ​បញ្ជាក់​ថា កម្មវិធី Mister United Word ឆ្នាំ​២០១៩ នេះ ធ្វើ​ឡើង​នៅ​ក្រុង​ប៉ាតាយ៉ា ប្រទេស​ថៃ ចាប់​ពី​ថ្ងៃ​ទី២២ ដល់​ថ្ងៃ​ទី២៧ ខែ​ឧសភា ដោយកម្មវិធី កំពុងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្នុងក្រសែភ្នែកអ្នកតាមដាន។ បេក្ខជនមកពី​ប្រទេស​ជា​ច្រើន​ដែលចូល​រួម​នៅក្នុងព្រឹត្តិការណ៍នេះរួមមាន ថៃ ស្រីលង្កា វៀតណាម ហ្វីលីពីន ឡាវ រុស្ស៊ី អ៊ុយក្រែន ឥណ្ឌា លីបង់ មីយ៉ាន់ម៉ា ហ្សកដានី តៃវ៉ាន់ បែលហ្សិក ​អាមេរិក​ និងកម្ពុជា។ បេក្ខភាព​តំណាង​កម្ពុជា គឺ​លោក អុិត សុធា ​មាន​អាយុ ២៥​ឆ្នាំ កម្ពស់ ១,៧៤​សង់ទីម៉ែត្រ និង​ទម្ងន់ ៨២​គីឡូក្រាម។ អ្នកគាំទ្ររំពឹងថា ដ្បិតថាលោកស្ទើរកម្ពស់ធៀបនឹងបេក្ខជនជាគូប្រកួត ប៉ុន្តែមួយឈុតបុរាណដែលរៀបចំដោយម្ចាស់គ្លីនិកធ្មេញ វីលៀម គឹពិតជាជួយអោយលោកលេចធ្លោរ ស្របគ្នាដែលលោកក៍អាចឈ្នះពានប្រជាប្រិយ បើអ្នកបោះឆ្នោតនៅទូទាំងកម្ពុជាជួយ Like និង Share រូបបេក្ខជននេះ អោយស្រុះដៃគ្នា ដើម្បីមុខមាត់កម្ពុជា៕