លោកជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងនិងលោកស្រីស៊ឺបុប្ផាតំណាងក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា) ប្រចាំតំបន់បានមានវត្តមានរួមគ្នាជាលើកដំបូងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មចម្រោះទឹកស្អាតអាឃ្វ័រថាវើ(Aquatower) នៅក្នុងវិទ្យាល័យកោះកុងនៃក្រុងខេមរភូមិន្ទក្នុងខេត្តកោះកុង។

នេះជាប៉មចម្រោះទឹកស្អាតទី២៤ហើយនៃគម្រោងយុទ្ធនាការរួមគ្នារបស់អង្គការPlanet Water និងក្រុមហ៊ុនកូកាកូឡាដែលបានចាប់ផ្តើមសាងសង់ប៉មចម្រោះទឹកស្អាតតាំងពីឆ្នាំ២០១៦សម្រាប់សហគមន៍ជនបទពិសេសក្នុងវិទ្យាល័យដើម្បីផ្តត់ផ្គង់ទឹកស្អាតដល់សិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលខ្វះទឹកស្អាតសម្រាប់បរិភោគ។

លោកស្រីស៊ឺបុប្ផាប្រធានប្រធានផ្នែកលក់ប្រចាំតំបន់ភូមិភាគខាងត្បូងនៃក្រុមហ៊ុនកូកាកូឡាបានមានប្រសាសន៍នៅក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនោះថាក្រុមហ៊ុនកូកាកូឡាមានមោទនភាពដែលជាផ្នែកមួយនៃសង្គមកម្ពុជាអស់រយៈពេលជាង20 ឆ្នាំមកហើយ  ហើយកូកាកូឡាប្តេជ្ញាចិត្តចូលរួមកសាងសហគមន៍មួយនេះប្រកបដោយនិរន្តភាពតាមរយៈគំនិតផ្តួចផ្តើមគំរោងទឹកស្អាត។ប៉មចម្រោះទឹកស្អាតនេះដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្រ្តនិរន្តរភាពនេះ។លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖«គម្រោងប៉មចម្រោះទឹកស្អាតនេះមិនបញ្ចប់ត្រឹមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នេះប៉ុណ្ណោះឡើយ។ដោយមានការគាំទ្រពីក្រុមហ៊ុនកូកាកូឡាក្រុមការងារនឹងបន្តជួយថែទាំប៉មចម្រោះទឹកស្អាតនេះរយៈពេល៥ឆ្នាំបន្ថែមទៀតដោយការពិនិត្យគុណភាពទឹកដើម្បីធានាថាអ្នកប្រើប្រាស់ទាំងអស់នឹងទទួលបានទឹកដែលមានគុណភាពក៏ដូចជាការអនុវត្តកម្មវិធីអប់រំសុខភាពស្តីពី

អនាម័យបរិស្ថាននិងការគាំពារប៉មនេះអោយនៅយូរអង្វែង»

សូមបញ្ជាក់ថាប៉មចម្រោះទឹកស្អាតAquatower មានតម្លៃប្រមាណ១៥០០០ដុល្លារដោយបូករួមទាំងការថែទាំរយៈពេល៥ឆ្នាំដោយអង្គការPlanet Water ដើម្បីធានាថាអ្នកប្រើប្រាស់នឹងទទួលបានទឹកស្អាតដែលមានគុណភាព។ក្រុមហ៊ុនកូកាកូឡាបានឱ្យដឹងថានៅឆ្នាំ២០២០នេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា) មានគម្រោងតំឡើងប៉មចម្រោះទឹកស្អាតជាច្រើនគ្រឿងទៀតនៅទូទាំងប្រទេសកម្ពុជាហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀតនឹងមានវត្តមាននៅក្នុងឆ្នាំបន្ទាប់ៗទៀត។ក្រុមហ៊ុនភេសជ្ជៈកម្ពុជាកូកាកូឡាបានឱ្យដឹងទៀតថាប៉មចម្រោះទឹកស្អាតចំនួន២៣ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជាតាំងពីឆ្នាំ២០១៦បានផ្តល់ទឹកស្អាតចំនួន៦៤,៧១៥០០០លីត្រសម្រាប់ប្រជាសហគមន៍ប្រមាណជាង៤៦,០០០នាក់។