ការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀសឆ្នាំ២០២០(Aquarius Cup 2020) កីឡាករចូលរួមការប្រកួតនេះមានចំនួន៣២ក្រុមដែលមកពីទូទាំងប្រទេសដើម្បីចូលរួមប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដូចជា៖រង្វាន់ទីមួយជាមួយទឹកប្រាក់សុទ្ធ២០លានរៀលរង្វាន់ទីពីរព្រមជាមួយទឹកប្រាក់សុទ្ធចំនួន១០លានរៀលរង្វាន់ទីបីជាមួយទឹកប្រាក់សុទ្ធចំនួន៥លានរៀលនិងរង្វាន់ទីបួនជាមួយទឹកប្រាក់សុទ្ធចំនួនលានរៀល។

ក្រុមនីមួយៗបានចុះឈ្មោះជាមុនជាមួយនឹងគណៈកម្មការរៀបចំការប្រកួតហើយការប្រកួតនឹងប្រព្រឹត្តទៅក្នុងរយៈពេលជាងសប្តាហ៏នៅទីលានបាល់ទាត់នៃវិទ្យាល័យឥន្ទ្រទេវីរាល់ការប្រកួតទាំងអស់នឹងត្រូវធ្វើឡើងក្រោមការចូលរួមកាត់សេចក្តីរបស់អាជ្ញាកណ្តាលដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

«ឆ្នាំនេះអាឃ្វ័ររៀសពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការរៀបចំការប្រកួតបាល់ទាត់ពានអាឃ្វ័ររៀស(Aquarius Cup) ដែលមិនមែនត្រឹមតែជាការប្រកួតកីឡាបាល់ទាត់តែប៉ុណ្ណោះទេតែក៏ជាឱកាសមួយសម្រាប់កីឡាករបញ្ចេញសមត្ថភាពនិងបង្ហាញពីការឲ្យតម្លៃរបស់ពួកគេចំពោះមិត្តភាពការងារជាក្រុមសាមគ្គីភាពនិងការគោរពគ្នាតាមរយៈចំណង់ចំណូលចិត្តរបស់ពួកគេចំពោះកីឡាមួយនេះ។» នេះបើតាមសម្តីរបស់កញ្ញាឡាវស្រីដែតនាយកផ្នែកពាណិជ្ជកម្មប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា)

លោកជឹងឃាងលីស្នងការរងនៃស្នងការដ្ធាននគរបាលខេត្តព្រះសីហនុនិងជាអនុប្រធានក្លឹបនគរបាលជាតិបានមានប្រសាសន៏ក្នុងកម្មវិធីថា«ដូចដែលបានដឹងហើយថាកីឡានាំមកនូវសុខភាពសាមគ្គីភាពនិងមិត្តភាពរវាងក្រុមនិងក្រុមក៏ដូចជារវាងកីឡាករនិងកីឡាករផងដែរ។ខ្ញុំបាទសូមសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមចុះឈ្មោះក្នុងការប្រកួតរបស់កីឡាករទាំង៣២ក្រុម។នេះជាជម្រើសមួយដ៏ប្រសើរក្នុងការអភិវឌ្ឍការងារជាក្រុមនិងកាយសម្បទារក្នុងនាមជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិជាជាងយកពេលវេលានេះទៅសេពគប់មិត្តភក្តិមិនល្អសេពគ្រឿងញៀនឬគ្រឿងស្រវឹងនានា។យុវជននៅទីនេះទាំងអស់សុទ្ធតែជាធនធានមនុស្សដ៏សំខាន់សម្រាប់ពេលបច្ចុប្បន្ននិងពេលអនាគត។»

ពានរង្វាន់បាល់ទាត់អាឃ្វ័ររៀស(Aquarius Cup) គឺជាគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជាដើម្បីចែករំលែកជាមួយប្រជាជនកម្ពុជានូវភេសជ្ជៈជាតិរ៉ែបង្កើនភាពស្វាហាប់។អាឃ្វ័ររៀសបំបាត់ភាពស្រេកទឹកនិងបំពេញជាតិទឹកបានឆាប់រហ័សដល់រាងកាយ។ផលិតផលអាឃ្វ័ររៀសត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ2014 ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកាកូឡា) ហើយផលិតផលនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជនជាអ្នកនិយមលេងកីឡា        ក៏ដូចជាប្រជាជនដែលសកម្មក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

អាឃ្វ័ររៀសគឺជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីចំនួន20 របស់ក្រុមហ៊ុនកូកាកូឡាហើយបានក្លាយជាពាណិជ្ជសញ្ញាដែលឈានមុខគេចំណាត់ថ្នាក់លេខ1 ផ្នែកបំពេញជាតិទឹកនៅក្នុងប្រទេសជប៉ុន។នៅប្រទេសកម្ពុជាអាឃ្វ័ររៀសគឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាពនិងលេចធ្លោក្នុងចំណោមប្រភេទផលិតផលដែលមានការប្រកួតប្រជែងខ្ពស់។

អាឃ្វ័ររៀសផ្សំឡើងពីគ្រឿងផ្សំជាច្រើនរួមមាន៖អំបិលសូដ្យូមវីតាមីនB (B3, B5, B6, B12) ជាតិស្ករហ្វ្រូចតូសប៉ូតាស្យូមផូស្វាតនិងហ្គារ៉ាណាដែលជួយកាត់បន្ថយអារម្មណ៍នឿយហត់អស់កម្លាំង។អាឃ្វ័ររៀសអាចជួយដល់រាងកាយឲ្យងាយឆាប់ស្រូបយកសារធាតុចិញ្ចឹមពីប្រព័ន្ធរំលាយអាហារទៅកាន់សរសៃឈាម។លើសពីនេះទៅទៀតសូដ្យូមគឺជាជាតិរ៉ែចម្បងមួយប្រភេទដែលងាយបាត់បង់តាមរយៈការបញ្ចេញញើសវាមានវត្តមាននៅក្នុងអាឃ្វ័ររៀសដែលអាចជួយឱ្យរាងកាយរបស់យើងរក្សានូវជាតិទឹកនិងបំពេញមកវិញនូវ        ការបាត់បង់ជាតិទឹក។

បច្ចុប្បន្នភេសជ្ជៈអាឃ្វ័ររៀសមានក្នុងចំណុះ330ml ជាកំប៉ុងនិងប្រភេទដបជ័រ480ml