ក្រុមមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដសហការជាមួយក្រុមហ៊ុនសាណូហ្វីបានដាក់សម្ពោធជាផ្លូវនូវផលិតផលឱសថថ្មីមួយឈ្មោះថាToujeo (អាំងស៊ុយលីនក្លាជីន៣០០ឯកតា/១មល) ដែលជាប្រភេទអាំងស៊ុយលីនអាណាឡូកបាសាល់ជំនាន់ថ្មីមានសកម្មភាពយូរប្រើ១ដងក្នុង១ថ្ងៃដែលអាចគ្រប់គ្រងបញ្ចុះជាតិស្ករក្នុងឈាមបានល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី១និង២។

លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត​ កុយ​ វ៉ាន់នី​ ប្រធានសមាគមគ្រូពេទ្យទឹកនោមផ្អែមនិងក្រពេញកម្ពុជាបានមានប្រសាសន៍ថា៖ជំងឺទឹកនោមផ្អែមជាជំងឺរ៉ាំរ៉ៃដែលប៉ះពាល់ប្រជាជនខ្មែរប្រហែល២៤៦២០០នាក់នៅឆ្នាំ២០១៧ហើយចំនួននៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំ។ជំងឺនេះប៉ះពាល់យ៉ាងខ្លាំងដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់បុគ្គលម្នាក់ៗដូចនេះភាពងាយស្រួលក្នុងការព្យាបាលពិតជាសំខាន់ណាស់និងមិនគួរមើលរំលងពីព្រោះវាអាចជួយអ្នកជំងឺឲ្យគ្រប់គ្រងស្ថានភាពជំងឺរបស់គាត់បានល្អ

ថ្នាំគ្រាប់សម្រាប់ព្យាបាលជំងឺទឹកនោមផ្អែមនៅតែសំខាន់និងជម្រើសដំបូងសម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២។ទោះជាយ៉ាងណាក៏ដោយក្នុងពេលណាមួយអ្នកជំងឺទឹកនោមផ្អែមជាច្រើននឹងជួបបញ្ហាដែលថ្នាំគ្រាប់ទាំងនេះមិនគ្រប់គ្រាន់ក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាមហើយគាត់នឹងត្រូវការប្រើបន្ថែមអាំងស៊ុយលីនដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់គាត់។

លោកវេជ្ជបណ្ឌិត​ លឹម​ ហ៊ុយ​ ប្រធានកិច្ចការវេជ្ជសាស្ត្រនិងបទបញ្ញត្តិរបស់ក្រុមហ៊ុនអាលីយ៉ង់ហ្វាម៉ាកាំបូដបានមានប្រសាសន៍ថា៖អាំងស៊ុយលីនបាសាល់គឺជាជម្រើសដ៏ល្អនិងងាយស្រួលបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែមដែលត្រូវចាប់ផ្តើមព្យាបាលដោយអាំងស៊ុយលីន។ដោយសារToujeo ជាអាំងស៊ុយលីនបាសាល់ដែលមានសកម្មភាពយូរលើសពី២៤ម៉ោងអាចបំពេញនូវតម្រូវការរបស់អ្នកជំងឺដែលអាចបញ្ចុះជាតិស្ករក្នុងឈាមបានពេញមួយថ្ងៃ។ការចុះទាបជាតិស្ករក្នុងឈាមជ្រុលគឺជាកង្វល់ដ៏ចម្បងក្នុងចំណោមអ្នកប្រើអាំងស៊ុយលីន។ប៉ុន្តែToujeo ត្រូវបានបង្ហាញថាមានប្រសិទ្ធភាពបញ្ចុះជាតិស្ករក្នុងឈាមបានល្អព្រមទាំងកាត់បន្ថយហានិភ័យនៃការចុះទាបជាតិស្ករក្នុងឈាមជ្រុលទាំងពេលយប់និងពេលថ្ងៃ។ដូចនេះគ្រូពេទ្យអាចចេញវេជ្ជបញ្ជាដោយទំនុកចិត្តនូវអាំងស៊ុយលីនជំនាន់ថ្មីនេះដល់អ្នកជំងឺរបស់គាត់ដើម្បីទទួលបាននូវបទពិសោធន៍ផ្ទាល់។

សូមបញ្ជាក់ថា​ Toujeo ត្រូវបានអនុម័តនិងដាក់សម្ពោធដំបូងគេនៅឆ្នាំ២០១៥នៅប្រទេសអាមេរិកនិងដាក់សម្ពោធជាបន្តបន្ទាប់នៅពាសពេញពិភពលោក។Toujeo ត្រូវបានផលិតឡើងក្នុងទម្រង់ជាប៊ិចសូឡូស្តាដែលមានការរចនាម៉ូតឡើងវិញមានភាពសាមញ្ញនិងងាយស្រួលប្រើ(Toujeo SoloStar៤៥០ឯកតា/១ដើមប្រៀបធៀបនឹងLantus SoloStar៣០០ឯកតា/១ដើម)