ប្រធានប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានអំពាវនាវ​ ដល់ប្រជាពលរដ្ឋចូលរួម ទប់ស្កាត់ការចម្លង”វីរុសកូរ៉ូណាថ្មី​”ដោយបងប្អូនប្រជាពលរដ្ឋ ប្រេីម៉ាស់​ចូលរួមការ ពារសុខភាពផ្ទាល់ខ្លួនលេីការចម្លងជំងឺនេះ​។

ទន្ទឹមនិងនេះបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងថា​ ប្រសិនបេីមិនមានម៉ាស់ទេនោះ​ ក៏អាចប្រេីកន្សែង​ ឫក្រដាសជូតមាត់​ សម្រាប់ទប់ មាត់នៅពេលក្អកកណ្តាស់បាន​ និងត្រូវលាងដៃភ្លាមក្រោយពេលក្អកកណ្តាស់ជាមួយសាប៊ូនិងទឹកស្អាត។ 

ជាមួយគ្នានេះដែរ លោកងី មានហេង ប្រធានមន្ទីរសុខា ភិបាលរាជធានីភ្នំពេញមានប្រសាសន៏ផ្ញើថែរក្សាសុខភាព ប្រជា ពលរដ្ឋដើម្បីបង្កាពីការចម្លងជំងឺរលាកសួតដោយ”វីរុសកូរ៉ូណា”ថ្មី​នេះ​។