លោក អុិន​ សុភិន ដែលជាអគ្គនាយកផលិតកម្មមហាហង្ស បានថ្លែងថា លោកមានក្រុមហ៊ុនដឹកជញ្ជូនបញ្ញើឈ្មោះ Linex Neutral Express Solution ដែលទទួលសេវាដាក់បញ្ញើទៅក្រៅប្រទេសជាយូរមកហើយ ហើយបណ្ដាលមកពីក្រុុមហ៊ុននេះទទួលជោគជ័យ ទើបក្រុមហ៊ុន Kango Express ដែលជាក្រុមហ៊ុនបញ្ជាទំនិញដោយផ្ទាល់នៅក្នុងសហរដ្ឋអាមេរិកប្រកាសចាប់ដៃគូជាមួយគ្នា​ ដោយផ្ដល់សិទ្ធិអោយលោកបង្កើតក្រុមហ៊ុនមួយឈ្មោះ Kango Express Cambodia ជាតំណាងនៅកម្ពុជា។  លោកថាក្រុមហ៊ុនដែលលោកទើបទទួល នឹងមានសិទ្ធិបញ្ជាទិញគ្រប់មុខទំនិញទាំងអស់ពីសហរដ្ឋអាមេរិក ក្នុងតម្លៃមិនចាំបាច់បង់ពន្ធ ដោយភាគីខាងអាមេរិក គឺជាអ្នកចាត់ចែង និង វិចខ្ចប់របស់ដែលមានគុណភាព និងដូចរូបភាពបង្ហោះលក់ មកកាន់ក្រុមហ៊ុនរបស់លោក។ លោកបន្តថាតាមរយៈកិច្ចព្រមព្រៀង មិនថាទំនិញអ្វី ផលិតផលអ្វី គឺសូម្បីតែរថយន្ត អោយតែបងប្អូនចង់ទិញដោយផ្ទាល់នៅអាមេរិក គឺអាចបញ្ជាទិញតាមរយៈក្រុមហ៊ុន Kango Express Cambodia របស់លោកបាន ដោយរាល់ទំនិញទាំងអស់ គឺនៅលើអនឡាញអាមេរិកប្រកាសលក់តម្លៃណា ទិញបានតម្លៃនឹង អត់ចាំបាច់បង់ពន្ធបន្ថែមដូចនៅទីផ្សារអាមេរិកនោះទេ។ លោកថាទំនិញដែលមានលក់ជាសាធារណៈនៅក្នុងទីផ្សារអាមេរិក គឺអាចបញ្ជាទិញបានទាំងអស់ លើកលែងទឹកអប់ដែលរយន្តហោះមិនអាចដឹកមកបាន​ និងលើកលែងអាវុធ ឬ ផលិតផលខ្លះដែលហាមឃាត់។ ក្នុងនោះការធានាលើការយឺតយ៉ាវ ការបាត់បង់ ឬ ភាពមិនច្បាស់លាស់ លែងមានទៀតហើយ ដោយសារក្រុមហ៊ុនលោកជាអ្នកតំណាងផ្ទាល់នៅកម្ពុជាដែលទទួលខុសត្រូវ។ លោកថាបច្ចុប្បន្ននេះ​ ដៃគូសហរដ្ឋអាមេរិក បានផ្ដល់អោយកូនស្រីរបស់លោក គឺ ភិន សុដាលីស គឺជាប្រធានទីផ្សារធំប្រចាំកម្ពុជាសម្រាប់ក្រុមហ៊ុន Kango Express។

អ្នកនាង ភិន សុដាលីស បានអះអាងថា តួនាទីដែលអ្នកនាងទើបទទួល គឺត្រូវចំណូលចិត្តមួយ ដោយសារតែផ្នែកគ្រប់គ្រង និងផ្នែកពង្រីកទីផ្សារ អ្នកនាងមានបទពិសោធន៍តាំងពីលក់រោមភ្នែកធម្មតាៗ នៅតាមហ្វេសប៊ុកដំបូងៗ។