ភ្នំពេញ៖ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍បានថ្លែងអំណរគុណដល់ក្រុមហ៊ុនភេសជ្ជ:កម្ពុជាកូកា-កូឡា ដែលតែង តែសហការឧបត្តម្ភ និងចូលរួមជាមួយក្រសួងបរិស្ថានក្នុងកិច្ចគាំពារបរិស្ថានតាមរយៈគម្រោង និងកម្មវិធីជាច្រើន ដូចជាគម្រោង ប្រើប្រាស់ទឹកស្អាត បន្ទប់ទឹកស្អាត សាលារៀនគំរូ ដើម្បីរួមចំណែកថែរក្សាអនាម័យ បរិស្ថាន និងការពារសុខុមាលភាពសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋនៅតាមសហគមន៍។ ឯកឧត្ដមបានវាយតម្លៃខ្ពស់ចំពោះលោក ស្រី នាយិកា និងគណ:គ្រប់គ្រង វិទ្យាល័យ ក្រុង ព្រះសីហនុ ដែលមានគំនិតគិតគូរដល់សុខុ មាល ភាពសិស្ស និងបរិស្ថានតាមការជ្រើស រើសយកប៉ម និងធុងចម្រោះទឹកដាក់នៅក្នុង បរិវេណ សាលារៀន។ ឯកឧត្តមក៏បានជំរុញ ដល់ សិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹង រៀន សូត្រឱ្យ បានពូកែ ដើម្បី ក្លាយ ជាធនធានមនុស្ស ដ៏មាន គុណភាពសម្រាប់ចូលរួមក្នុងកិច្ចការ អភិវឌ្ឍន៍ ប្រទេសកម្ពុជាកាន់តែរីកចម្រើនទៅមុខទៀត។ ឯកឧត្ដមក៏បានណែនាំសិស្សានុ សិស្ស ទាំង អស់ សូមឱ្យប្អូនៗចូលរួមថែរក្សាអនាម័យ បរិស្ថាន តាម រយ:ការប្រើ ប្រាស់ ដបទឹក ប្រើប្រាស់ ឡើង វិញ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវផងដែរ។

លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេស នៃក្រុមហ៊ុនភេសជ្ជៈកូកា-កូឡា បានលើកឡើងថា ក្រុមហ៊ុនតាមរយ:អង្គការមូលនិធិ Planet Water បាននិងកំពុងអនុវត្តន៍គម្រោង ប្រើប្រាស់ទឹកស្អាត បន្ទប់ទឹកស្អាត សាលារៀនគំរូ ដែល មានទិសដៅសំខាន់ផ្តោតលើសុខុមាលភាពរបស់ប្រជាសហគមន៍កម្ពុជា ដោយយើង គួរតែចាប់ផ្តើមពី ការប្រើប្រាស់ទឹកស្អាតមានសុវត្ថិភាព និងបន្ទប់ទឹកស្អាតក្នុងសាលារៀន។ លោកបានបញ្ជាក់ថា គម្រោងនេះ គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកលរបស់កូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship» ដែលមានឆន្ទៈ ព្រមជាមួយនឹងការប្តេជ្ញាយ៉ាងមុតមាំចំពោះគោលដៅចម្បងចំនួន៣ គឺ សន្សំសំចៃទឹក ក្នុង ផលិត កម្ម ធ្វើប្រព្រឹត្តកម្មចម្រោះទឹកសំណល់មុននឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ និងប្រគល់ ត្រឡប់ទៅឱ្យសហគមន៍វិញ នូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ ដែល ស្មើ នឹងចំនួនតំណក់ទឹកដែលយើងបានប្រើប្រាស់ក្នុងការផលិតផលិតផលភេសជ្ជៈរបស់យើង។

លោកស្រី ស៊ុន ចិន្តា នាយិកាវិទ្យាល័យក្រុងព្រះសីហនុ បាន មើល ឃើញថា ការដាក់ ប៉ម និងធុងចម្រោះទឹកស្អាតនៅក្នុងសាលាមានអត្ថ ប្រយោជន៍ជាច្រើន ក្នុងនោះសាលាទទួល បានទឹកស្អាតមានគុណភាព គ្មានមេរោគ និងសុវត្ថិភាពសម្រាប់សិស្ស បរិភោគ និងមិនប៉ះ ពាល់ ដល់សុខភាពសិស្ស។ លោកស្រីនាយិកាបានបន្ដថា មានធុងចម្រោះ ទឹក ស្អាត បានចូល រួមកាត់បន្ថយការចំណាយថវិកាទិញទឹកបរិភោគរបស់លោកគ្រូ អ្នកគ្រូ និង សិស្សានុ សិស្ស និងកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិក ដែលជាចំណែកមួយដ៏សំខាន់ ក្នុង ការជួយ ដល់ បរិស្ថានតាមរយ:ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលារៀន៕