ឈ្មោះ «ត្រឹង​ ​ងា» ការពិតគឺជាឈ្មោះប្តីរបស់គាត់ទេ ឈ្មោះពិតប្រាកដរបស់គាត់ គឺឈ្មោះ «ឡាយ ហ៊ុន» គឺប្រាកដណាស់អ្នកទាំងអស់គ្នាពុំដែលបានឃើញមុខរបស់គាត់ទេ ប៉ុន្តែពេលនេះយើងបានស្គាល់មុខគាត់ហើយ ។ សម្រាប់ស្នាដៃរបស់គាត់វិញ យើងបានឃើញយ៉ាងច្រើននៅក្នុង សៀវភៅថ្នាក់ទី១២ ដូចជាអត្ថបទ (ថ្វីត្បិតជាកូនស្រី)។

ប្រវត្តិត្រួសៗរបស់អ្នកស្រី ត្រឹង ងារ (ឬអ្នកស្រី ឡាយ ហ៊ុនគី) កើតនៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ១៩៣៥ នៅភូមិ ស្រមោច ឃុំ-ស្រុក ព្រះនេត្រព្រះ ខេត្តបាត់ដំបង។

ជាសាស្ត្រាចារ្យបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរ, ជានាយិកាសាលាមធ្យមសិក្សាកម្រិត២ ស្រុកមង្គលបូរី ឆ្នាំ១៩៨៥-១៩៨៦ និងជានាយិកានៃវិទ្យាល័យមង្គលបូរី។

នៅថ្ងៃទី ២៤ កក្កដា ១៩៩០ (យោង: សៀវភៅអត្តលេខបុគ្គលិកសិក្សាសាលាមធ្យមសិក្សាកម្រិត២ មង្គលបូរី របស់អ្នកស្រី អុង យក់ជី ហៅអ្នកគ្រូ យក់គឺ) និង សៀវភៅកម្រងអនុស្សាវរីយ៍១៩៨៣ របស់ ឡាយ ហ៊ុនគី សាស្ត្រាចារ្យបរិញ្ញាមង្គលបូរី ។

កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០១៩ ម្ចាស់ហ្វេសប៊ុកមួយឈ្មោះ អ៊ុង ចាន់សោភា បានបង្ហោះសារ និងរូបភាព លាយឡំដោយក្តីរំភើប ព្រោះម្ចាស់ហ្វេសប៊ុករូបនេះបានជួបសម្ភាសន៍ផ្ទាល់ជាមួយអ្នកស្រី ត្រឹង ងា ដែលជាម្ចាស់សៀវភៅ “អរិយធម៌ខ្មែរ” ។ ម្ចាស់ហ្វេសប៊ុករូបនេះក៏បាន បញ្ជក់សារខ្លះៗថា៖​ “ទីបំផុត ខ្ញុំបានជួបសម្ភាសន៍ អ្នកស្រី ត្រឹង ងា ( ឈ្មោះដើម ឡាយ ហ៊ុនគី) ដែលជាម្ចាស់សៀវភៅ អរិយធម៌ខ្មែរ។ សៀវភៅនេះ បោះពុម្ភ តាំងពីឆ្នាំ ១៩៧៤ ហើយបានប្រើប្រាស់ និងមានសារៈសំខាន់មកដល់សព្វថ្ងៃក្នុងប្រព័ន្ធ អប់រំ។ អ្នកគ្រូ អាយុ ៨៤ ឆ្នាំហើយ។ ស្វាមី អ្នកស្រី លោក ត្រឹង ងា ក៏ជា អ្នកនិពន្ធសៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដ៏ល្បីល្បាញ ប៉ុន្តែត្រូវបានសម្លាប់នៅក្នុង គុកទួលស្លែង ក្នុងសម័យខ្មែរក្រហម។” ៕