Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ព្រះសីហនុ​ update- ប្រភពពីសមត្ថកិច្ចអោយដឹងថា ជនដែលជាប់សង្សយ័ខ្ពស់បំផុត ក្នុងអំពើសម្លាប់ក្មេងប្រុស ស្រី២នាក់បងប្អូននៅឃុំបិតត្រាង ស្រុកព្រៃនប់ កាលពីម្សិលមិញ ត្រូវបានសមត្ថកិច្ចវែកមុខឃើញជាបណ្តោះអាសន្នហើយ ដែលបច្ចុប្បន្នជននេះកំពុងរត់គេចខ្លួន។ បើតាមសមត្ថកិច្ចដដែលថា ជនជាប់សង្ស័យរូបនេះឈ្មោះ ឈឹម វិចិត្រ ភេទប្រុស អាយុប្រហែល៣០ឆ្នាំ និងប្រកាសរកកិច្ចសហការពីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ឬអ្នកប្រទះឃើញជនជាប់សង្សយ័រូបនេះនៅកន្លែងណាមួយ ដើម្បីនាំខ្លួនមកសាកសួរបន្ថែម។

សូមរំលឹកថា​ ល្ងាចថ្ងៃទី29.05.2019​ ម្សិលមិញនេះ​ មានអំពើឃាតកម្មកើតឡើង ត្រង់ចំណុច ភូមិគគី ឃុំបិតត្រាំង ស្រុកព្រែនប់ ខេត្តព្រះសីហនុ ដែលគេដាក់ការសង្សយ័ថាជាករណីរំលោភសម្លាប់ បង្កឡើងដោយជនល្មើសមិនទាន់ស្គាល់ អត្តសញ្ញាណ បណ្តាលអោយក្មេងប្រុស ស្រី២នាក់បងប្អូនបង្កើតរងគ្រោះរហូតដល់ស្លាប់ទាំងពីរនាក់ ក្នុងនោះក្មេងរងគ្រោះ ទី១-ឈ្មោះ ផា សុខលី ភេទប្រុស អាយុ២ឆ្នាំកន្លះ (ស្លាប់)នៅកន្លែងកើតហេតុ និងទី២-ឈ្មោះ ផា ស្រីល័ក្ខ ភេទស្រី អាយុ១០ឆ្នាំ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕