ភ្នំពេញ ៖ គម្រោងខុនដូថ្មី LA VISTA ONE នៅជ្រោយចង្វារដ៏ប្រណិត ត្រូវបានដាក់លក់ផ្លូវការហើយ ចាប់ពីថ្ងៃនេះតទៅ ក្រោយសម្ពោធ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការចូលរួមសហការជាមួយក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA CAMBODIA ដែលជាក្រុមហ៊ុនលក់អចលនទ្រព្យលំដាប់ទី១នៅកម្ពុជា។

ក្នុងពិធីចាប់ផ្តើមដំណើរការលក់នេះ ក៏មានការចូលរួមពីលោក ខន គង្គា អគ្គនាយករបស់ក្រុម ERA CAMBODIA អគ្គនាយករបស់គម្រោង LA VISTA ONE និងសមាជិករបស់ក្រុមហ៊ុន ERA CAMBODIA ជាង៣០០នាក់ និងអ្នកសារព័ត៌មានផងដែរ។

លោក Steven.Lee អ្នកគ្រប់គ្រងទូទៅរបស់ LA VISTA ONE មានប្រសាសន៍ថា “តាមរយៈបទពិសោធន៍ជាអ្នកអភិវឌ្ឍន៍គម្រោងដោយផ្ទាល់នៅប្រទេសចិន ខ្ញុំមានជំនឿថា គម្រោងខុនដូ LA VISTA ONE នឹងទទួលបានការជោគជ័យខ្លាំង”។

លោកបន្តថា តាមរយៈគោលនយោបាយស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលចិន ព្រមទាំងគោលនយោបាយ ផ្លូវ១ខ្សែក្រវ៉ាត់១ ក៏ជាចំណែកមួយជួយជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានភាពរីកចម្រើនកាន់តែខ្លាំងផងដែរ។ ដូច្នេះគម្រោងនេះ នឹងទាក់ទាញអ្នកវិនិយោគមកពីបរទេសជាច្រើន មិនថាវិនិយោគមកពីតំបន់អាស៊ី និងអឺរ៉ុប។

ចំណែកលោក ខន គង្គា បានឲ្យដឹងថា “ERA ពិតជា សប្បាយរីករាយដែលបានសហការជាមួយគម្រោងLA VISTA ONE និងជាពិសេសបានរួមចំណែកលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជា។ ខ្ញុំពិតជាមានភាពវិជ្ជមានខ្លាំងលើគម្រោងខុនដូ LA VISTA ONE ព្រោះវាស្ថិតនៅក្នុងទីតាំងដែលល្អបំផុតក្នុងរាជធានីភ្នំពេញ ព្រមទាំងស្ថិតនៅទល់មុខនឹងចំណុចកណ្ដាលនៃទន្លេចតុមុខ និងទន្លេមេគង្គ”។

លោកបន្ថែមថា អ្វីដែលកាន់តែពិសេសនោះ គឺទីតាំងនៃគម្រោងខុនដូLA VISTA ONEនេះ ជាទីតាំងដែល មានសក្ដានុពលខ្ពស់សម្រាប់ការរស់នៅក្នុងជីវិតបែបស៊ីវិល័យ និងសម្រាប់ការធ្វើវិនិយោគ។ លោកមានជំនឿយ៉ាងមុតមាំថា គម្រោងនេះ នឹងទទួលបានជោគជ័យកាន់តែខ្លាំង ស្របពេលវិនិយោគិនបានចាប់ដៃគូជាមួយក្រុមហ៊ុន ERA ដែលជាក្រុមហ៊ុនអន្តរជាតិមួយដ៏ល្បី និងមានជំនាញក្នុងការលក់ខុនដូ។

សូមរំលឹកថា គម្រោងខុនដូLA VISTA ONE មានទីតាំងស្ថិតនៅតាមបណ្ដោយវិថីទន្លេមេគង្គ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ គម្រោងខុនដូ LA VISTA ONE បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ERA CAMBODIA ជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យលំនៅដ្ឋានដ៏ល្បី ល្បាញដំបូងគេបង្អស់នៅក្នុងទីផ្សារអន្តរជាតិ ដែលមានផ្តល់ជូននូវសេវាកម្មអចលនទ្រព្យលើផ្នែកផ្សេងៗគ្នា រួមមាន ៖ ប្រតិបត្តិការអចលនទ្រព្យ ឯកជន និងសាធារណៈ ការជួល លំនៅដ្ឋាន ការធ្វើទីផ្សារ ការគ្រប់គ្រង និងសេវាកម្មការវាយតម្លៃ៕