យោងតាមការបញ្ជាក់ដោយលោក​ អេថេន ជានិច្ច ប្រធានអង្គការ”ខ្ញុំខ្មែរ” និងជាម្ចាស់ផលិតកម្ម C2Go ដែលបានរួមចំណែកធ្វើអោយករណីប្លន់កាបូបរបស់​ ស្ត្រី​ជាជនជាតិអ៊ីរ៉ង់ម្នាក់ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៤​ ខែ​ឧសភា​ ឆ្នាំ២០១៩កន្លងទៅនោះ​ ធ្វេីអោយសុះសាយ រហូតមានការ
ភ្ញាក់ផ្អើលនៅក្នុងបណ្តាញចែកចាយសង្គមហ្វេសប៊ុក និងឈានដល់ការអន្តរាគមន៍ពីមន្ត្រីពាក់ព័ន្ធ នាំអោយចាប់បានក្រុមចោរយកកាបូបមកប្រគល់ដល់ជនរងគ្រោះវិញ។


លោក អេថេន ជានិច្ច ដែលជាប្រធានអង្គការ”ខ្ញុំខ្មែរ”​ បានបញ្ជាក់ប្រាប់ភ្នាក់ងារសារពត៍មាន​ Feed Buzz ថា​ “​អ្វីដែលស្ត្រីជនជាតិអុីរ៉ង់និយាយប្រាប់គាត់ ពីហេតុការណ៍ប្លន់ និងប្រើហិង្សា ខណៈដែលស្ត្រី​ រូបនោះបញ្ជាក់ថា ក្នុងចំណោមជាង៥០ប្រទេសដែលស្ត្រីនោះទៅដល់ គឺមានតែកម្ពុជា ដែលធ្វើអោយអ្នកស្រីជួបប្រទះរឿងបែប
នេះ។ យ៉ាងណាមិញលោកថាទោះជាប្រទេសមានច្បាប់តឹងរឹងយ៉ាងណា ក៍គង់តែមានករណីលួចឆក់ ឬ ប្លន់ប្រាក់អ្នកទេសចរណ៍កើតឡើងនោះដែរ។ លោកក៏បានបង្ហាញនូវការកោតសរសេីអាជ្ញាធរខេត្តសៀមរាប​ ដែលទទួលខុសត្រូវ​ គ្រាន់តែឃេីញវីដេអូសម្ភាសន៍របស់លោក ត្រូវបានចែកចាយ ក៍ដុតដៃដុតជើង ហើយចាប់ជនបង្កអោយមកទទួលខុសត្រូវ បើទោះបីជាការរកឃើញនេះ​ មិនមែនជាការរកឃើញភ្លាមៗ ក្រោយពេលកើតហេតុក៏ដោយ។

លោក គីម​ តារា ដែលជាអតីតមគ្គុទេសទេសចរណ៍នៅកម្ពុជា​និងបច្ចុប្បន្នជាប្រធានក្រុមយុវជន​ ប្រចាំក្រុង​ឆាងវ៉ុនប្រទេសកូរ៉េ បានអះអាងថា លោកបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយស្ត្រីរងគ្រោះ ដោយស្ត្រីរូបនោះនិយាយថា “បើអ្នករត់តុកតុក មិនដឹករូបនាងទៅផ្លូវស្ងាត់ក្រឡុកកន្លាត ក៍ពួកចោរប្លន់ មិនធ្វើសកម្មភាពប្លន់លុយ និងវាយរូបអោយរបួសពេញមុខកើតដែរ។ លោកក៏ទទូចអោយមន្ត្រី​ ដែលពាក់ព័ន្ធ​ គ្រប់គ្រងអ្នករកសុីដឹកភ្ញៀវអោយបានច្បាស់លាស់ ដើម្បីកុំអោយមានករណីបែបនេះកើតឡើងម្ដងទៀត ចំពោះភ្ញៀវបរទេស។ លោកថានេះជាគំរូអាក្រក់មួយ ដែលភ្ញៀវបរទេសចែកចាយអំពីផលអវិជ្ជមានសម្រាប់អ្នកទេសចរណ៍មកកម្ពុជា។ ប៉ុន្តែលោកថាអជ្ញាធរបានអន្តរាគមអោយជនបរទេសរងគ្រោះ ទទួលរបស់របរដែលបាត់មកវិញហេីយ គ្រាន់តែលោកស្នើអោយគ្រប់គ្រង​ អ្នករកសុីដឹកភ្ញៀវទេសចរណ៍អោយបានច្បាស់លាស់ ដើម្បីធានាបានជូនគ្រប់ភ្ញៀវទេសចរណ៍មកកាន់កម្ពុជាទទួល
បានសុខសុវត្ថិភាព។

បេីតាម​ លោក​វរសេនីយ៍​ឯក​ ​ហង្ស​ សូ​ផាត​ភី​រម្យ​ នាយកការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មាន​បទបញ្ជារ​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ណា​រ៉ុ​ង​ ស្នងការ​នគរបាល​ខេត្តសៀមរាប​ និង​ឧត្តមសេនីយ៍ត្រី​ ភឹង​ ច​ន្តា​រ៉េ​ត​ ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ បាន​ឲ្យ​លោក​និង​កម្លាំង​នគរបាល​មូលដ្ឋាន​ ធ្វើការ​តាម​ប្រ​ម៉ា​ញ់​ ករណី​នេះ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែ​ម្តង​។​

​លោក​បន្ត​ថា​ ជា​លទ្ធផល​ សមត្ថកិច្ច​ បាន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​ ទី​១.​ឈ្មោះ​រ៉េ​ត​ មក​រា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ស្រុក​កំណើត​សង្កាត់​អូរ​ឫស្សី​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​សេះ​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​២.​ឈ្មោះ​ ទីវ​ ហ៊ុន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ស្រុក​កំណើត​ភូមិ​ព្រែក​ព្រះស្តេច​ ឃុំ​/​ស្រុក​/​ខេត្តបាត់ដំបង​ ទីលំនៅ​ភូមិ​ជ្រៃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​។​

ទន្ទឹមគ្នានេះដែរ​ រដ្ឋបាល​ខេត្ត​ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សហការ​ឲ្យ​បាន​ស្អិតរ​មួ​ត​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន​ដែល​កើត​មាន​ឡើង​នៅ​នឹង​មូលដ្ឋាន​របស់​ខ្លួន​មក​សមត្ថកិច្ច​ឲ្យ​បាន​ទាន់​ពេលវេលា​ដើម្បី​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល​។​ មានវីដេអូរខាងក្រោម៖